សត្វថ្លែន គឺជាសត្វមួយប្រភេទដែលមានចរិកស្លូតបូត ប៉ុន្តែវាពិតជាមានពិសដ៏កាចសាហាវខ្លាំងណាស់ ព្រោះពិសរបស់វាអាចបង្កឲ្យមនុស្សគ្រោះថ្នាក់ដល់ជីវិតបាន ក្រោយពេលដែលវាបានខាំយើងរួចហើយនោះ ចំពោះចរិកស្លូតបូតរបស់វានេះហើយ ទើមមនុស្សមួយចំនួនមិនសូវមានការខ្លាចរអានិងវាបែបនេះ។
ចំពោះសត្វអសេរពិសមួយប្រភេទនេះ នៅពេលដែលវាខាំរយៈ ១ម៉ោង៣០នាទីរួចមក ពិសនេះនឹងជ្រាបចូលទៅកាន់បេះដូង បន្ទាប់មកនឹងធ្វើឲ្យបេះដូងស្ទះគាំងតែម្តង ចំពោះថ្នាំព្យាបាលវិញ គឺមិនទាន់មានការបញ្ជាក់ណាមួយឲ្យប្រាកដ ១០០% ចំពោះការព្យាបាល ក៏ដូចជាការបន្សាបនោះទេ។
ដោយឡែក បើតាមចាស់បុរាណវិញបានលើកឡើងថា វាមិនម៉ែនជាការលំបាកក្នុងការពព្យាបាលនោះទេ គ្រាន់តែនៅពេលដែលវាខាំយើងភ្លាម គឺយើងត្រូវតែរត់ទៅផឹកទឹកឲ្យបានមុនវា នោះនឹងលែងអីហើយ។ ប៉ុន្តែដើម្បីសុវត្ថិភាព យើងគួរតែបញ្ចូនជនរងគ្រោះដែលត្រូវបានសត្វថ្លែនខាំ ទៅមន្ទីរពេទ្យដែលនៅជិតបំផុតឲ្យបានទាន់ពេលវេលា ដើម្បីធានាឲ្យបាននូវការសង្គ្រោះពីក្រុមគ្រូពេទ្យជំនាញ។