វត្តមាន Vivo NEX 2 មានអេក្រង់បង្ហាញមុខក្រោយ និងមានកាមេរ៉ា 3 គ្រាប់នៅខ្នងខាងក្រោយ
-

កាលពីប៉ុន្មានខែកន្លងទៅនេះមានពាក្យចចាមរាមថា vivo NEX 2 ត្រូវបានប្រកាសចេញជាតំរុយខ្លះៗ ហើយនូវគំរោងអនាគត ហើយវាជាស្មាតហ្វូនបង្ហាញនូវភាពដ៏អស្ចារ្យកម្រនិងបានជួប ជាមួយការបំពាក់អេក្រង់លាត ស្ទើរគ្មានគែម ដោយគេបានហៅថា Ultra FullView Zero Screen ដែលនេះ គឺជាកម្រិតអេក្រង់លាត មានគែមខ្លីបំផុតទាំងរូបរាងនិងភាពទាន់សម័យ ល្អឥតខ្ចោះ។ អេក្រង់របស់វា លាតដល់ 91.24 % នៅពេញផ្ទៃខាងមុខតែម្ដង។ vivo NEX ដែលមានទំហំ 6.59 អ៊ីញ ជាប្រភេទអេក្រង់ Super AMOLED អាចបង្ហាញរូបភាពក្នុងកម្រិតយ៉ាងច្បាស់ជាងមុន Full HD+ និង 2316 x 1080 ភិចស៊ែល និងដង់ស៊ីតេអេក្រង់ 388 ភិចស៊ែល ក្នុងមួយអ៊ីញ។

ការកំណត់ពំពីស្មាតហ្វូននេះត្រូវបានបែងចែកជា ម៉ូឌែល 2 របស់ vivo NEX រួមមាន NEX S និង NEX A តែម៉ូឌែល NEX S គឺមានកម្លាំងម៉ាស៊ីនខ្លាំងជាង ហើយប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 / និង រ៉េម 8GB ខណៈ NEX A ប្រើប្រាស់បន្ទះឈីបត្រឹមតែ Snapdragon 710 ក្នុងលំដាប់បង្គួរ និងមានរ៉េម 6GB ឯលក្ខណៈនិងរូបរាងវិញគឺដូចគ្នាទាំងស្រុង។ពេលថ្មីៗនេះ ក៏មានការប្រទះឃើញស្មាតហ្វូនម៉ូឌែល ជាប់ឈ្មោះរបស់ក្រុមហ៊ុន vivo ដោយគេបានសន្មត់ថា vivo NEX 2 ជាម៉ូឌែលជំនាន់ទី 2 ព្រោះវាមានអេក្រង់លាតស្ទើរអស់គែម ដូច NEX S និង NEX A ដែរ។ សំរាប់ម៉ូតកាមេរ៉ាភ្លោះខាងក្រោយវិញ ប្រហាក់ប្រហែលគ្នានិងម៉ូតពីក្រុមហ៊ុន Motorola ដែរ។ ចំណុចដែលធ្វើអោយប្រិយមិត្ត កាន់តែភ្ញាក់ផ្អើលទៀតនោះ គឺថាទូរសព្ទនេះ អ្នកនិងឃើញមានកាមេរ៉ាខាងក្រោយ ចំនួន 3 គ្រាប់ដូចបានរៀបរាប់ខាងលើចឹង ចំពោះការរចនាម៉ូតស្រដៀងគ្នានិងម៉ូតរបស់ក្រុមហ៊ុន Motorola ហើយកាន់តែអស្ចារ្យជាងនេះ វាបានបំពាក់ បន្ថែម នូវ អេក្រង់ ថ្មីមួយទៀត គឺស្ថិតនៅធ្នែកខ្នងខាងក្រោយ ក្រោមកាមេរ៉ានោះ ដែលអាចមើលឃើញដូចនៅអេក្រង់ខាងមុខដែរ។ ម្យ៉ាងវិញទៀតការបំពាក់អេក្រង់បែបនេះ ធ្វើអោយយើងស្រម៉ៃឃើញដល់ទូរសព្ទម៉ូឌែល Nubia Z18S ពីក្រុមហ៊ុន ZTE ព្រោះតែវាមានអេក្រង់អាចប៉ះបញ្ជា នៅមុខក្រោយដូចគ្នា។

សរុបសេចក្តីមក vivo NEX 2 ជំនាន់ថ្មីនេះ អាចនឹងមានអេក្រង់ទំហំ 6.59 អ៊ីញ ដូច NEX S ជំនាន់មុនដែរ ប្រើប្រាស់​បន្ទះឈីប Snapdragon 845 និង រ៉េម 8GB ឯផ្នែកអេក្រង់ខាងក្រោយ មិនបានបញ្ជាក់ទំហំទេ គ្រាន់តែគេបានបង្ហាញថា វាមានកម្រិត Aspect Ratio 16:9។ យ៉ាងណា នេះវាគ្រាន់តែជាទូរសព្ទប្រូម៉ូសិនប៉ុណ្ណោះ មិនទាន់អាចដាក់លក់ ជាផ្លូវការ​នៅឡើយទេ ហើយសង្ឃឹមថា vivo នឹងប្រកាសចេញ ជាផ្លូវការឆាប់ៗនេះ ទៅចុះ។ ប្រិយមិត្តដែលនិយមគាំទ្រយល់យ៉ាង ណាដែរចំពោះ vivo NEX 2 នេះ? ប្រហែលជាវាពិតជាធ្វើអោយចាប់អារម្មណ៏ខ្លាំងជាងមុនទេចំពោះស្មាតហ្វូនមួយនេះ។

បកប្រែនិងកែសម្រួលអត្តបទដោយ: ផានិត

ប្រភពពី: GSM Arena