ប៉ូលិស​ចរាចរណ៍​ស្តុ​ប​ចំការមន មើលលែងឃើញ​រថយន្ត​ដឹក​ខ្សាច់​ហូរ​ពេញផ្លូវហើយ? ឃើញតែឡាន តូច និងម៉ូតូអត់មួកអត់កញ្ចក់ទេ....(មានវីដេអូ)
-

​ភ្នំពេញៈ នា​ពេល​ថ្មី​ៗ​នេះ បើ​ក្រឡេក​មើលទៅ​តាម​ដង​វិ​ថី​នានា​វិញ គឺ​លែង​ឃើញ​មាន​ប៉ូលិស​ចរាចរណ៍ ឃាត់​ទុក​ឬ​ក៏​ផាកពិន័យ ទៅ​លើ​អ្នកបើកបរ​រថយន្ត​ត​ដឹក​ខ្សាច់​ និងដឹក​ដី ធ្វើ​ឲ្យ​ធ្លាក់​ដី ​និង​ទឹក​ហូរ​ចុះ​មក​ថ្នល់​កក្លិក​កក្លាក់​ទៀតហើយ ពេល​ស្អិត​ជាប់​ថ្នល់​ ​ស្ងួតគឺ​ហុយ​ចូល​ភ្នែក​ចូល​ច្រមុះ ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ពិបាក​ទ្រាំ​នៅ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ម្តង​ៗ ហើយ​ពេល​ភ្លៀង​ខ្លាំង ដី​ទាំងនោះ​ក៏​អាច​ជា​ចំណែក​មួយ​ហូរ​ចូល​លូ​ធ្វើ​ឲ្យ​កកស្ទះ​លូ​ទៀត​ផង ។

យ៉ាងណាមិញ​នៅ​តាម​បណ្តោយ​ផ្លូវ​សម្តេច​សុធារស កាត់​មហាវិថី​ព្រះ​នរោត្តម ចំណុច​ភ្លើងស្តុប​ចំការមន គេ​ឃើញ​មាន​រថយន្តជា​ច្រើន ​ដឹក​ខ្សាច់​ហូរ​ទឹក​កក្លាក់ ​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​ចំពោះ​មុខ​ប៉ូលិស​ចរាចរណ៍ បាន​ដោយ​សុវត្ថិភាព ។

ប្រជាពលរដ្ឋ​ខ្លះ​លើក​ឡើងជា​សំនួ​រថា តើ​ប៉ូលិស​មាន​សិទ្ធិ​ឃាត់​រថយន្ត​នេះ​ដែរ​ឬទេ ? ហេតុ​អ្វី​ប៉ូលិស​ចរាចរណ៍​ធ្វើ​មិនដឹង​លែង​ផាកពិន័យ​អស់ហើយ ? ឫ​ចាំតែ​ចាប់​ផាកពិន័យ​អ្នក​គ្មាន​ពាក់មួក​សុវត្ថិភាព​និង​កញ្ចក់​ម៉ូតូ រួម​និង​អ្នកបើកបរ​រថយន្ត​មិន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​ជាង ?