ទស្សនិជជនកុំពុងតែជក់ចិត្ត ស្រាប់តែសត្វតោមួយក្រុមបានត្រឹមតែក្អកអត់ហ៊ានជាមួយនិង... (មានវីដេអូ)
-

សារព័ត៏មានថៃ៖ បើយោងតាមសារព័ត៏មាន Daily Mail បានឲ្យដឹងថាមានហ្វូងសត្វតោមួយក្រុម មានរហ័សសនាមថា ក្រញុំដែកហែកសិលា ចង់ធ្វើស៊ី អ្ន​កក្លាហានរន្ទះជើងគ្មានស្រមោល ដែលហៅថា (សត្វកវែង) បានល្បងនូវរិទ្ធអំណាចដាក់គ្នា និងចង់អួតនូវក្បាច់គុណរបស់ខ្លួនដែលបានហាត់រយះពេលជាង១០ មកហើយ តើមួយណាខ្លាំងជាង ដើម្បីគ្រប់គ្រងដំណែងម្ចាស់ពិភពគុណក្នុងព្រៃនៅតំបន់អភិរក្សធម្មជាតិ Clareeri ក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ 

ក្រោយពីហ្វូងសត្វតោបានដើរចុះដើរឡើងក្រឡឹងអ្នកក្លាហានរន្ទះជើងគ្មានស្រមោល ហៅថា សត្វកវែង គឺបានត្រឹមតែគ្រហឹមទេមិនហ៊ានបញ្ចេញដៃដែកនោះទេ ព្រោះខ្លាចរន្ទះជើងគ្មានស្រមោល របស់សត្វកវែង បានត្រឹមតែដើរក្រវែលចុះឡើងៗ ទីបំផុតតំណែងម្ចាស់ពិភពគុណសត្វកវែងនៅតែគ្រងតំណែងរបស់ខ្លួនបានដដែល។ 

គួរបញ្ជាក់ផងដែរថានេះជាខ្សែវិដេអូឃ្លីប​និងរូបភាពដែលឯកសារសត្វបានថតបាននូវឆាកប្រយុទ្ធមួយគួរឲ្យចាប់អារម្មណ៍ និងចង់ទស្សនាពីទស្សនិជជនដែលចូលចិត្តមើល ឯកសារសត្វ តែក្រោយមកបែរជាក្រុមតោមួយហ្វូងអត់ហ៊ានប្រយុទ្ធជាមួយនិងសត្វក វែង ភាសាអង់គ្លេសហៅថា (giraffe) ចំពោះអ្នកទស្សនារាប់ពាន់អ្នកបានខកចិត្តយ៉ាងខ្លាំងចំពោះហ្វូងតោមួយក្រុមអត់ហ៊ានតតាំងជាមួយសត្វកវែង៕


អត្តបទ