នារីរូបស្រស់ម្នាក់ ស្រវឹងស្រាជោកជាំ បើករថយន្ដទៅបុកនិងរថយន្ដ នៅពីមុខពេញទំហឹង បណ្ដាលឲ្យហោះទៅបុកនិងបង្គោលភ្លើងបាក់១ដើម
វាសនា
- 1575

ភ្នំពេញ៖ នារីរូបស្រស់ម្នាក់ស្រវឹងស្រាជាកជាំបើករថយន្ដទៅបុកនិងរថយន្ដព្រូសពីក្រោយពេញទំហឹងបណ្ដាលឲ្យហោះឡើយលើឃឿនផ្លូវបុកបង្គោលភ្លើងបាក់១ដើម ឯរថយន្ដរងការខូចខាតយ៉ាងដំណំ ចំណែករថយន្ដបង្កព្យាយាមរត់គេច តែត្រូវខាងកម្លាំងនគរបាលសង្កាត់ ដង្កោឃាត់បាន ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង១០ នាទីយប់ នៅថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ត្រង់ចំនុចកន្លែងផលិតស្រាបៀរកម្ពុជា សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុខពេលកើតហេតុគេឃើញនារីរូបស្រស់ម្នាក់ស្រវឹងស្រាជោកជាំបើករថយន្ដម៉ាកព្រូសពណ៌សរ ពាក់ស្លាកលេខភ្នំពេញ2AB-2880 ធ្វើដំណើរទិសដៅពីត្បូងមកជើងក្នុងល្បឿនដូចហោះ ខណះពេលមកដល់និងចំនុចកើតហេតុក៏មានរថយន្ដមួយគ្រឿងម៉ាកព្រូស ពណ៌សរដូចគ្នាពាក់ស្លាកលេខភ្នំពេញ2AS-6205 នៅពីមុខក៏បើកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យរថយន្ដរងគ្រោះហោះឡើយលើឃឿនផ្លូវទៅបុកនិងបង្គោលភ្លើងបាក់១ដើម បណ្ដាលឲ្យរងរបួសម្នាក់ ឯរថយន្ដរងការខូចខាតយ៉ាងដំណំ ជនបង្កព្យាយាមបើករត់គេចមកដល់និងសាលាសង្កាត់ដង្កោ ត្រូវខាងកម្លាំងនគរបាលសង្កាត់ដង្កោស្ទាក់ចាប់បាននៅ តាមបណ្ដាយផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ក្រោយពេលកើតហេតុសមត្តកិច្ចបានឃាត់ខ្លួនជនបង្កឲ្យចុះពីលើរថយន្ដរួចនាំទៅសាកសួរសំណុំរឿង ចំណែកឯរថយន្ដទាំង២គ្រឿងសមត្តកិច្ចយកទៅរក្សាទុកឯអធិការដ្ឋានការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំភាគីទាំង២ដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

ដោយៈ ភារ៉ា

Loading...