លោកនេន៤អង្គ ត្រូវចៅអធិការវត្តចាប់ផ្សឹក បន្ទាប់ពីនាំគ្នាលួចផឹកស្រា ក្លែមសម្ដី អស់១៤កំប៉ុង នៅក្នុងកុដ្ឋ
-

ខេត្តកំពង់ស្ពឺៈ កាលពីវេលាម៉ោង៩ៈ៣០នាទីយប់​ ថ្ងៃទី១២ ខែកុម្ភ: ឆ្មាំ២០១៩  ស្ថិតនៅក្នុងវត្តទួលគ្រួស ដែលស្ថិតនៅភូមិដំបូកខ្ពស់ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ​។ កូននេន៤អង្គ ត្រូវបានចៅអធិការវត្ត​ ធ្វើការចាប់ផ្សឹក បន្ទាប់ពីនាំគ្នាលួច ​ឆាន់គ្រឿងស្រវឹងក្នុងកុដ្ឋ។

លោក​នេន០៤អង្គ បានលួចឆាន់គ្រឿងស្រវឹង ចំនួន​១៤កំប៉ុង ស្រា​បៀរកម្ពុជា​ និងហ្គេនស្បឺត នៅក្នុង​កុដិ ក្នុងវត្តទួលគ្រួសតែម្តង ដែរមានព្រះនាម៖ ឈ្មោះ ម៉េង​ កាណៃ អាយុ​១៦ឆ្នាំ រស់នៅភូមិគោកកណ្តាល ឃុំភក្តី ស្រុកបសេដ្ឋ, ឈ្មោះ​ សាយ​ ថង អាយុ​១៤ឆ្នាំ រស់នៅភូមិដំបូកខ្ពស់ ឃុំផុង ស្រុកបសេដ្ឋ, ឈ្មោះ​ ឡុង​ ឆវ័ន​ អាយុ​១៦ឆ្នាំ នៅភូមិគោកកណ្ដាល​ ឃុំ​ភក្ដី​ ស្រុកបសេដ្ឋ និងទី និងឈ្មោះ​ រុន រ៉ាណា អាយុ​១៨ឆ្នាំ រស់នៅភូមិគោកកណ្តាល ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បច្ចុប្បន្នទាំង០៤អង្គស្នាក់នៅក្នុងវត្តទួលគ្រួសខាងលើ ។

លុះដល់ថ្ងៃទី១៣ ខែ​កុម្ភៈ​ ឆ្នាំ២០១៩ ការិយាល័យធម្មការ​ និងសាសនាស្រុកបសេដ្ឋ​ បានសហការជាមួយចៅអធិការវត្ត​ និងព្រះអនុគណស្រុក​ អនុវត្តតាមវិន័យសាសនា បានផ្សឹកនេនទាំង៤អង្គ បញ្ជូនទៅផ្ទះរៀងៗខ្លួន ៕