អកុសលណាស់!! មន្ត្រីយោធាម្នាក់បើករថយន្តយ៉ាងលឿនមិនពាក់ខ្សែរក្រវ៉ាត់ការពារខ្លួន ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យស្លាប់មួយរំពេច
-

ភ្នំពេញ៖ បុរសជាមន្ត្រីរយោធាម្នាក់បានបោកក្បាលនិងកញ្ចក់រថយន្តនិងបោកផ្ទប់និងដៃចង្កូតបណ្តាលស្លាប់នៅនិងកន្លែងយ៉ាងអាណោចអាធម៌ បន្ទាប់ពីបានបើករថយន្តមួយគ្រឿងមិនពាក់ខ្សែក្រវ៉ាត់ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខឃ្លាំងសាំងសូគីមិុច​ តាមបណ្តោយផ្លូវជាតិលេខ៥អា ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះ(ស្លាប់)មានឈ្មោះចេង ដារ៉ាឌី​ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ យោធា ឋានន្តរសក្តិ វរនាវីទោ អត្តលេខ 091111 បញ្ជាការដ្ឋានកងទ័ពជើងទឹក អគ្គបញ្ជាការ មានស្រុកកំណើត ភូមិអូរស្លែង ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះបើករថយន្តមួយគ្រឿងម៉ាកIZUZUពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ2A-8000 ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតមកខាងឆ្វេងដៃជ្រុលបុកក្បាលនាគពុះចែកទ្រូវផ្លូវលាន់ដូចរន្ទះ ដោយជនរងគ្រោះមិនបានពាក់ខ្សែរក្រវ៉ាត់ផងនោះ ក៏បណ្តាលបោកក្បាលនិងកញ្ចក់រថយន្តនិងដៃចង្កូតស្លាប់នៅនិងកន្លែងយ៉ាងអាណោចអាធម៌តែម្ដង ។ ចំណែកក្បាលនាគវៀចអស់មួយកង់និងខូចខាតតិចតូច។ រីឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកបានទំនាក់ទំនងទៅសមត្ថកិច្ខជំនាញដើម្បីធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយសពជនរងគ្រោះសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ច័យរួចប្រគល់ជូនសាច់ញាត្តិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕