កងកម្លាំងនគរបាលខេត្តតាកែវ ប្រើពេលជិត៣ម៉ោង ទម្រាំចាប់ជនល្មើសបាន មានទាំងកាំភ្លើងខ្លីម៉ាក Glock មួយដើម ដាវចំនួន២ និងថ្នាំញៀនមួយចំនួន
-

ខេត្តតាកែវៈ កាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ ស្ថិតនៅភូមិក្រាំងក្រចាង ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ កងកម្លាំងនគរបាលខេត្តតាកែវ បានបើកប្រតិបត្តិបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនយុវជនម្នាក់ មានឈ្មោះ យឹម វណ្ណឌី អាយុ២២ឆ្នាំ ស្រុកកំណើត ភូមិដូង ឃុំដូង ស្រុកបាទី ខេត្តតាកែវ។   

ក្នុងនោះកម្លាំងនគរបាលជំនាញបានប្រើប្រាស់វិធានការចរចារ ជាមួយក្រុមជនល្មើសអស់ប្រមាណជាង៣ម៉ោងកន្លះ ទើបចាប់បានជនសង្ស័យ  និងដកហូតបានកាំភ្លើងខ្លីម៉ាក Glock មួយដើម ដាវចំនួន២ និងថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នកម្លាំង ជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តនីតិវិធីច្បាប់៕