ឃើញហើយទប់ទឹកភ្នែកមិនជាប់ទេ! រយះពេលដែលម៉ែបែកពីខ្ញុំ ជិត៣០ឆ្នាំហើយ ខ្ញុំមិននឹកស្មានថា នឹងបានជួបម៉ែវិញទេ ពិតជាមិនគួរអោយជឿ.... (មានវីដេអូ)
ហ្វេសបុកៈ កាលពីពេលថ្មីៗនេះ មានគណនីបងប្រុសម្នាក់ មានឈ្មោះ So Pheak បានបង្ហោះវីដេអូខ្លីរំជួលចិត្តមួយ ធ្វើឲ្យបងប្អូនក្នុងបណ្ដាញសង្គមជាច្រើន មានការរំភើបចិត្ត ខ្លះទៀតក៏ហូរទឹកភ្នែកតាមបងប្រុស ដោយសារគាត់បានបែកពីម្ដាយ ជិត៣០ឆ្នាំ មិនដែរទទួលបានភាពកក់ក្ដៅ សូម្បីតែមុខម្ដាយក៏មិនដែលឃើញ។

រហូតដល់បងប្រុសសំរេចចិត្ត តាមរកម្ដាយនៅឯប្រទេសថៃ ក្ដីសង្ឃឹមក៏ដូចជាបំណង់ ដែលខំព្យាយាមរបស់កូនប្រុស មានចំពោះម្ដាយ បានធ្វើឲ្យគាត់ជួបគ្នាវិញ ដោយក្នុងសារបានសរសេររៀបរាបថាៈ "សុំទោសផងម៉ែ អារម្មណ៍ពេលនេះ កូនក៍មិនយល់ខ្លួនឯងដែរ ប្រហែលម៉ោពីម៉ែបែកទៅកូននៅតូចពេក" "រយះពេលដែលម៉ែបែកពីពួកខ្ញុំ ជិត30ឆ្នាំហើយ ខ្ញុំមិននឹកស្មានថា នឹងបានជួបម៉ែវិញទេ ( ពិតជាមិនគួរអោយជឿ ) " ៕






ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។