ឧត្ដរមានជ័យៈ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩នេះ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយបុរសម្នាក់ មានឈ្មោះ ធូ ហាត ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិក្រសាំង សង្កាត់បុសស្បូវ ក្រុងសំរោងខេត្តឧត្ដរមានជ័យ។ បានស្លាប់យ៉ាងអថ៌កំបាំងបំផុត នៅក្នុងបន្ទប់ឃុំខ្លួន ក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាល សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

កាលស្លាប់បុរសខាងលើ ត្រូវក្រុមគ្រួរសារសាសព បានអំពាវនាវ សូមអោយសម្ដេចតេជោហ៊ុនសែន និងសម្ដេចក្រឡាហោមសរខេង និងនាយឧត្ដមសេនីយ៍នេតសាវឿន អគ្គស្នងការនគបាលជាតិ ជួយផ្ដល់យុត្តិធម៌ជូនដល់គ្រួរសារគាត់ផង។
ម្ដាយឈ្មោះ ប៉ាល់ ភិន អាយុ៥៦ឆ្នាំ ជាស្រីមេម៉ាយ និងមានកូន ចំនួនពីនាក់
ទី១÷ឈ្មោះ ធូ ហាត អាយុ៣៧ឆ្នាំ ដែលបានស្លាប់ នៅក្នុងបន្ទប់ឃុំខ្លួន នៅក្នុងប៉ុស្ដិ៍បគរបាលរដ្ឋបាលសង្កាត់អូស្មាច់។
ទី២÷ឈ្មោះ ធូ ហៀត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិក្រសាំង ក្រសាំងសង្កាត់បុស្បូវ ក្រុងសំរោង។

ដែលកូនរបស់គាត់បានស្លាប់ អត់ដឹងអំពីម៉ូលហេតុ នៅក្នុងបន្ទប់ឃុំខ្លួននៅក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់អូស្មាច់ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។
