ពិតជាខ្លាំងមែន! ហ៊ានក្លែងសំឡេងជាថ្នាក់ដឹកនាំ ខលបោកឧកញ៉ាមួយចំនួន ដើម្បីសុំថវិកាកសាងសមិទ្ធិផលនានា
-

កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចកវិទ្យា បានធ្វើការនាំខ្លួន ជនសង្ស័យឈ្មោះ រ៉ែម គង់ នៅដារ៉ា ដែលមានការពាក់ព័ន្ធនឹងករណីឆបោក ដោយការទូរស័ព្ទក្លែងសំលេងជាឈ្មោះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ទៅប្រព្រឹត្តិអំពើឆបោកទៅលើមន្ត្រីរាជការ និងបណ្តាឧកញ្ញ៉ាមួយចំនួន ដោយឱ្យចូលរួមថវិការឧបត្តម្ភ ដល់ការកសាងសមិទ្ធិផល ដូចជាសាលារៀន វត្តអារាម និងសន្យាធ្វើការផ្តល់ជាប័ណ្ណសសើរ មេដាយផ្សេងៗ។ 

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយចៅក្រមសើបសួរនៃសាលាដំបូងរាជធានី  បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន នៅក្រោមបទឆបោកមានស្ថានទម្ងន់ទោស ៕