សមយុទ្ធគ្រាប់ពិត «ហនុមានមាស ២០១៩» ដើម្បីបង្កើនសមត្ថភាពកងទ័ព ឲ្យមានសមត្ថភាព លទ្ធភាព ជំនឿចិត្តក្នុងភារកិច្ចការពាបូរណភាពទឹកដី និងរក្សាបានភាពសុខសានជូនប្រជាពលរដ្ឋ
-

ខេត្តកំពតៈ សមយុទ្ធ «ហនុមានមាស ២០១៩» នេះ មិនបានគម្រាមកំហែងដល់បុគ្គលណាមួយឡើយ ផ្ទុយទៅវិញជាការបង្កើនសមត្ថភាពកងទ័ពយើងមានសមត្ថភាព លទ្ធភាព ជំនឿចិត្តក្នុងភារកិច្ចការពាបូរណភាពទឹកដី និងរក្សាបានភាពសុខសានជូនប្រជាពលរដ្ឋ។ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) ថ្លែងយ៉ាងដូច្នេះ ក្នុងពិធីបិទសមយុទ្ធ «ហនុមានមាស ២០១៩» លើកទី២ នៅទីលានបាញ់គ្រាប់ពិតតេជោ សែន ជុំគិរី ស្ថិតនៅភូមិក្នុងតំបន់វាលចំបក់ ជួរភ្នំព្រះ ឃុំដំណាក់រាំង ស្រុកជុំគីរី ខេត្តកំពត កាលពីខែឧសភា ឆ្នាំ២០១៩។

លំហាត់សមយុទ្ធ «ហនុមានមាស ២០១៩» មានកងទ័ពចូល រួមប្រមាណជាង១០០០នាក់ រៀបចំឡើងដោយកងទ័ព ជើង គោក នឹងប្រើប្រាស់នៅអាវុធយុទ្ធភណ្ឌទំនើបៗផងដែរ។

លំហាត់សមយុទ្ធ «ហនុមានមាស ឆ្នាំ២០១៩» បានធ្វើឡើងដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញដល់នាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោក ក្នុងកិច្ច ការពារបូរណភាពទឹកដី នាពេលបច្ចុប្បន្ន និងអនាគត។

សមយុទ្ធនេះជាការវាស់ស្ទង់សមត្ថភាព ក្រោយពីធ្វើការហ្វឹកហ្វឺនតាមបណ្តាសាលា និងកងឯកភាព ជួយលើកកម្ពស់សមត្ថ ភាព គុណភាព ផ្តល់ចំណេះដឹងការងារសេនាធិការ ក្នុងការធ្វើសមយុទ្ធដល់កម្មសិក្សា នាយទាហានសេនាធិការ ក្នុងការសហ ការរវាងប្រភេទទ័ពជំនាញ ក្នុងពេលហ្វឹកហ្វឺន និពេលប្រយុទ្ធ។

ជាមួយគ្នានេះសមយុទ្ធ ហនុមានមាស ២០១៩នេះ បានរៀបចំធ្វើឡើងដោយកងទ័ពជើងគោក ប្រើប្រាស់អាវុធយុទ្ធភណ្ឌទំនើបៗដូចជាៈ កាំជ្រូច ឧទ្ធម្ភាគចក្រ កាំភ្លើងគ្រាប់ត្បាល់ រថគ្រោះ រថពាសដែក និងការពារអាកាស។