ហ្វេសបុកៈ ពុកម៉ែ បងប្អូន ប្រហែលនៅចាំបងប្រុសហើយ កាលពីប៉ុន្មានថ្ងៃមុន បងប្រុសបានបង្ហោះសារខ្លីមួយ លើបណ្ដាញសង្គម ដោយរៀបរាបថា បងប្អូនអេីយ ម៉ែដេកឈឺជំងឺមហារីកនូវផ្ទះ?? ឪពុកចូលសង្រ្គោះបន្ទាន់?? តេីអោយខ្ញុំគិតយ៉ាងណាទៅ?? ខ្ញុំពិបាកចិត្តណាស់ ហេីយគ្រូពេទ្យប្រាប់ថា ពុកអត់សង្ឃឹមទេ??? កូនសូមបំពេញនូវសេចក្តីល្អ ជូនលោកទាំងពីរ? នេះហេីយជារឿងរាវជិវិតខ្ញុំ ដែលកំពុងជួប? កូនម្នាក់នេះខំអស់ហេីយ សិល្បៈ ធ្វេីការ លក់ឥវ៉ាន់ ក្រែងបានប្រាក់ព្យាបាលម៉ែពុក? អរគុណណាស់ បងប្អូនដែលជួយខ្ញុំ ខ្ញុំនិងចង់ចាំអំពេីល្អអ្នក? ។

ក្រោយពីបង្ហោះសារខ្លីមួយនេះ មិនទាន់បានប៉ុន្មាន ស្រាប់តែថ្មីនេះ បងប្រុសបានបង្ហោះសារខ្លីមួយទៀត ដែលធ្វើឲ្យមហាជន ក៏ដូចបងប្អូន ក្នុងបណ្ដាញសង្គម មានចិត្តក្ដុកក្ដូលយ៉ាងខ្លាំង ក្រោយទទួលដំណឹងថា ពុករបស់គាត់បានទទួលមរណៈភាព។
ក្នុងនាមជាកូនដែលមិនទាន់បានបំពេញតួនាទី មើលថែលោក ពិតជាឈឺខ្លាំងណាស់ ??ពុកខ្ញុំគាត់ស្លាប់ហេីយបងប្អូន ខ្ញុំសោកស្តាយណាស់ ដែលខ្ញុំមិនបានមេីលថែគាត់?? កូនសុំទោសផងពុក ដែលកូនមិនអាចជួយអ្វីពុកបាន?? កូនបាននាំពុកមកដល់ស្រុកកំណេីត តាមបំណងពុកហេីយ?? ស្រុកឈូកខេត្តកំពត?? ខ្ញុំអរគុណបងប្អូន ដែលបានផ្ញេីប្រាក់ចូលបុណ្យពុកខ្ញុំ??? ៕





