តារាល្បីៗជាច្រើនដួង បង្ហាញស្នាមញញឹមយ៉ាងស្រស់ស្អាត និងស្រស់សង្ហា ក្នុងរាត្រីថ្ងៃមង្គលការ តារាចម្រៀង ឱក សុគន្ធកញ្ញា
ស៊ីហៀង
-

ភ្នំពេញ៖ នាពេលរាត្រី ដ៏សែនមនោរម្យ ពោរពេញទៅដោយស្នាមញញឹម របស់ភ្ញៀវកិត្តិយស និង ម្ចាស់កម្មវិធី​ បានធ្វើឲ្យ កូនកំលោះ​ កូនក្រមុំ កាន់តែមានសេចក្តី ដោយមានភ្ញៀវអញ្ជើញមកចូលរួមយ៉ាងច្រើនកុះករ ធ្វើកម្មវិធីកាន់តែមានភាពសប្បាយរីករាយមួយកម្រិតទៀត។


តារាប្រុស ស្រី ល្បីៗ លោកឧកញ៉ា លោក​ លោកស្រី ដែលជាភ្ញៀវកិត្តិយស រាប់ពាន់នាក់ បានអញ្ជើញចូលរួម ក្នុងថ្ងៃជ័យសេរីសួរស្តី ដល់គូស្វាមីភរិយាថ្មីថ្មោង ។


នៅក្នុងនោះ មានវត្តមានអ្នកនាង ខាត់ សុឃីម និងស្វាមី លោកនី រតនា និងភរិយា កញ្ញា រ៉េត ស៊ូហ្សាណា កញ្ញា មាន សូនីតា លោកប៉ែន ចំរ៉ុង និងតារាប្រុសស្រីជាច្រើនទៀត ដែលបានអញ្ជើញមកចូលរួម។


នៅក្នុងថ្ងៃជ័យមង្គល របស់កញ្ញា ឱក សុគន្ធកញ្ញា ក៏មានតារានៅជាច្រើនដួងនៅក្នុងផលិតកម្ម ផ្ទាល់តែម្តង ក៏បានច្រៀងនៅចុងម៉ោង ដើម្បីអបអរ សាទរ ដល់គូស្វាមីភរិយា មួយគូនេះផងដែរ។


អ្វីដែលកាន់តែភ្ញាក់ផ្អើល គឺនៅក្នុងថ្ងៃជ័យមង្គលនោះផងដែរ ផលិតកម្មរស្មីហង្សមាស ក៏បានចេញបទចម្រៀងថ្មី របស់កញ្ញា  ឱក សុគន្ធកញ្ញា ដែលមានចំណងជើងថា «ស្រលាញ់» អមជាមួយនឹងរូបថតPre Wedding មួយចំនួនទៀត ដែលធ្វើឲ្យកាន់តែជក់ចិត្តថែមមួយកម្រិតទៀត៕