ទ្រាំមិនបាន ចន ច័ន្ទលក្ខណា ចេញមុខបកស្រាយ រឿង ប្តីដើម ប្តីចុង ព្រមទាំងជូនពាក្យសម្តីធ្ងន់ៗទៅអ្នករិះគន់វិញថា.....
ស៊ីហៀង
-

ដូចដែលប្រិយមិត្តបានជ្រាបហើយថានៅកាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយដោយសារតែមួយសន្លឹករបស់លោក ហេង ឡុង ជាគូរស្នេហ៍ថ្មីរបស់អ្នកនាង ចន ច័ន្ទលក្ខណា បានបង្ហោះរូបថតជាមួយនិង លោក យុត្ថារ៉ា ឆានី ដែលជាអតិតប្តីរបស់អ្នកនាង ចន ច័ន្ទលក្ខណា។

ដោយឡែកនៅក្នុងនោះដែរលោកបានធ្វើការបញ្ចាក់ពីអត្ថន័យរបស់រូបថតមួយសន្លឹកនោះនៅលើគណនីរបស់លោកថា "ភ្លេចគាត់នៅបងប្អូន?បានថតជាមួយអាយដល​ គាំទ្រគាត់តាំងពីក្មេងបុរសសង្ហាប្រចាំស្រុកខ្មែរ​មិនស្មានថាមានសំណាងបានគាត់រាប់អានសោះ??"។

យ៉ាងណាមិញបន្ទាប់ពីផ្ទុះការរិះគន់ខ្លាំងពីសំណាក់មហារជន ថា ប្តីមុនប្តីក្រោយស្រាប់តែ គណនីហ្វេសប៊ុកChanlakhena Chorn បានធ្វើការបង្ហោសារនៅលើគណនីរបស់ខ្លួនថា " ញាំការរោងទី 2 ជួបអតីតប្តី បចុប្បន្នជាបងប្រុសបង្កើតចាំមើលគេថាម៉េចទៀត ? បើមិនដឹងកុំចេះតែប៉ប៉ាច់ប៉បោចរឿងរបស់ពួកខ្ញុំ យកពេលគិតពីផែនការគ្រួសាររបស់ខ្លួនអោយប្រសើរ និង រៀបចំស្ថានភាពកូនចៅអោយមានអនាគតល្អទៅ ។ កុំយកជីវិតលែងលះគ្នាមកធ្វើជាសត្រូវ"។

ដូច្នេះទាំងអស់នេះគឺជាការ បកស្រាយយ៉ាងច្បាស់ៗថា ពួកគេសព្វថ្ងៃនេះគឺមានទំនាក់ទំនងល្អនិងគ្នាទោះបីជាពួកគេបែកគ្នាតាំងពីយូរយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែមានភាពស្និតស្នាល ជាលក្ខណៈមិត្តភក្តិនិងជាបងប្អូនល្អ សូមប្រិយមិត្តឈប់មានមុន្ទិលសង្ស័យ ទៀតទៅ។