លោក​ ម៉ៅ ហាជី ឡើងគេហដ្ឋានថ្មី ព្រមជាមួយនឹងរថយន្តស៊េរីទំនើប ក្នុងពេលតែមួយ
ស៊ីហៀង
-

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ តារាចម្រៀងសំលេងផ្អែម លោក ម៉ៅ ហាជី ដែលជាបេក្ខជនប្រលង Cambodian Idol នារដូវកាលទីមួយ ហើយក៏បានក្លាយជាតារាចម្រៀង ប្រចាំផលិតកម្មថោនថែមទៀតផង។


តារាចម្រៀងសំនៀងផ្អែមរូបនេះ ទើបតែប្រឡូកចូលក្នុងវិស័យសិល្បៈមិនទាន់បានប៉ុន្មានផង ពេលនេះ លោកក៏បានឡើងគេហដ្ឋាន ថ្មី ជាមួយនឹងឡានស៊េរីទំនើបមួយគ្រឿងថែមទៀតផង។


ជាក់ស្តែងកាលពីយប់មិញនេះ នៅលើគណនីហ្វេសប៊ុករបស់តារាចម្រៀងរូបនេះ ក៏បានបង្ហោះសារ អមជាមួយនឹងរូបភាព ដោយមានរថយន្តស៊េរីទំនើប​ បញ្ឈរនៅពីមុខរោងឡើងគេហដ្ឋានថ្មីរបស់លោកផងដែរ ដែលធ្វើឲ្យអ្នកគាំទ្ររបស់លោក មានការសប្បាយចិត្ត និងមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានឃើញរូបលោក ឡើងគេហដ្ឋានអមជាមួយនឹងរថយន្តស៊េរីទំនើបបែបនេះ៕