កញ្ញា សូដា នីតា បង្ហាញការហួសចិត្ត ចំពោះឡានពេទ្យមួយចំនួនតូច ដែលគិតរឿងលុយច្រើនជាង អាយុជីវិតមនុស្សទៀត
ស៊ីហៀង
-

ភ្នំពេញ៖  តារាចម្រៀង និងបង្ហាញម៉ូដ កញ្ញា សូដា នីតា  ជាតារាមួយរូប ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងសង្គម ហើយពេលថ្មីៗនេះ តារាស្រីរូបនេះ បានបង្ហោះហួសចិត្តចំពោះ ឡានពេទ្យមួយចំនួន​ ដែលមិនបានមកដឹកអ្នកជំងឺអ្នក គ្រាន់តែដឹងថា អ្នកជំងឹជាអ្នកក្រនោះ។


កញ្ញាក៏បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនថា "តើសមទេ ដែរគេហៅថាឡានពេទ្យ ? ឡានពេទ្យគេអោយសិទ្ធមានភ្លើងសញ្ញាសំរាប់ជួយអ្នកជំងឺអោយបានទាន់ពេលវេលា មិនថាអ្នកណាឡើយ។


តែនេះឡានពេទ្យ១ចំនួនដឹងថាគ្នាក្ររមិនមកដឹក តេហើយមិនមក សួរថា តើសួរថាជីវិតអ្នកក្ររអ្នកមានពេលស្លាប់ទៅខុសគ្នាកន្លែងណាលោកពួកឡានពេទ្យដែលដេកចាំតែដឹកអ្នកមាន ? អ្នកមាន អ្នកក្ររ ពាក្យថាជីវិតគឺដូចតែគ្នាទេ កើតមកស្រាត ពេលស្លាប់ទៅវិញ បើមិនបូជា រឺមានកប់ តែប៉ុណ្ណោះ លោកអើយ លោកពេទ្យលោកឡានពេទ្យ អាសូរអ្នកក្ររផង កុំមើលរំលងពេក ក្រែងថ្ងៃណា១ប៉ះចំលើកូនចៅរបស់លោកអ្នក កុំមើលងាយគេអ្នកក្ររ វាសនាមនុស្សមើលមិនឃើញទេ កុំចាំពេលគេមានធ្វើអោយតត្រុកតាមគេនោះ ស្អប់ណាស់រឿងបែបហ្នឹង ហើយលឺ ឃើញម៉ានដងហើយ រឿងឡានពេទ្យអោយតែលឺអ្នកក្ររមិនមកដឹកហ្នឹង។


សូមជំរាបលោកអ្នកមើលឃើញតែលុយថា នៅប្រទេសផ្សេងៗគេយកអាយុជីវិតមនុស្សធំជាងលុយ ពេលខ្លះមើលជាហើយ មិនមានលុយបង់ថ្លៃពេទ្យទាំងអស់ ពេលជា ចូលធ្វើការគេអោយបង់រំលោះថ្លៃពេទ្យនឹងថ្នាំពេទ្យទៀតផង។


ចំណែកបងប្អូនម៉ែឪអ្នកជំងឹ បើដឹងថាគ្នាមានជំងឺចុឹងហើយ គួរណា មើលថែរគ្នា រឺ នៅក្បែរគ្នាមើលគ្នាអត់ នៅអោយគ្នានៅម្នាក់ឯង បែបនេះទៀត "។


គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ បុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកដួលសន្លប់ទាំងមានរបួសឈាមហូរកក្លាក់ តាមចិញ្ចើមផ្លូវ២០០៤ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ហើយពេលនោះ ពលរដ្ឋបានទាក់ទងទៅរថយន្តពេទ្យឯកជនបំណងដឹកជនរងគ្រោះទៅសង្គ្រោះ តែអ្វីដែលពលរដ្ឋមានការហួសចិត្តនោះ ក្រោយរថយន្តពេទ្យដឹងថា ជនរងគ្រោះខោមិនខោអាវមិនអាវ ស្រាប់តែរថយន្តពេទ្យនោះ មិនមកដឹកជនរងគ្រោះឡើយ។


ជនរងគ្រោះមានឈ្មោះថា ឆេង វុទ្ធា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅចល័តតាមកន្លែងធ្វើការ ពោលគឺធ្វើការកន្លែងណា ស្នាក់នៅកន្លែងហ្នឹង និងមានស្រុកកំណើតភូមិត្រពាំងវែង ឃុំរវាង ស្រុកសំរោង ។


បើតាមសម្តីក្រុមគ្រួសារ បានឲ្យដឹងថា​ បុរសខាងលើគាត់មានជំងឺសរសៃប្រសាទ ហើយត្រូវទៅបើកថ្នាំនៅ មន្ទីរពេទ្យរុស្ស៊ីលេបជាប្រចាំ។ ចំពោះករណីនេះ ជនរងគ្រោះបានយកកាំបិតមកអា.ក ខ្លួនឯងមិនជាប់ពាក់ព័ន្ធនឹងអ្នកផ្សេងនោះទេ។


ប្រភព៖ So Danita