កូនខ្មែរភាគច្រើន ! កំពុងតែព្យាយាមលុបបំបាត់អក្សរជាតិរបស់ខ្លួន បែមកលើកស្ទួយអក្សរ ឡាតាំង ជំនួសអក្សរខ្មែរវិញ
-

ដូចដែលប្រិយមិត្តបានដឹងហើយថានៅក្នុងសង្គមយើងសព្វថ្ងៃនេះនៅក្នុងការសរសេរអក្សរជាតិគឺមិនសូវមានការគាំទ្រពីសំណាក់យុវវ័យរបស់យើងទេ ភាគច្រើននៃយុវវ័យយើងសព្វថ្ងៃនេះកំពុងតែមានការឈ្លក់វង្វេងនិងអក្សរឡាតាំងយ៉ាងខ្លាំងដូច្នេះហើយទើបធ្វើឲ្យតម្លៃអក្សររបស់ជាតិមានការធ្លាក់ចុះយ៉ាងខ្លាំង។

យ៉ាងណាមិញយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Onn Chan Borey បានធ្វើការលើកឡើងនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា " បើគ្រាន់តែឈ្មោះមិនដាក់ខ្មែរផង ទៅរំពឹងអី ណាមួយ វាមិនមែនផ្លូវការផង everyone has the right do everything except illegal . ពាក្យថាអភិរក្សចាស់ ច្នៃប្រឌិតថ្មី នៅតែមាន ប៉ុន្តែអ្នកខ្លះ សូម្បីតែខ្មែរសរសេរមិនត្រូវផង ចង់មកប្រដៅគេ ខ្លួនឯងកាន់ដបស្រា មកប្រាប់គេថា ផឹកស្រាវាមិនល្អ ។ បើចង់អោយអក្សរខ្មែរឈានមុខគេ ដរាបណាខ្មែរ យកបេះដូងមកនិយាយ បើថ្នាក់លើមិនជំរុញ កុំសង្ឃឹមថា ដើរទៅមុខ ????? បើសូម្បីតែខ្មែរ មិនរវល់ផង កុំសង្ឃឹមបរទេសគេមកលូកដៃ...... Everything start from you, guys ."។