គុណម្ចាស់ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត ចេញមកធ្វើការសូមទោស ញាតិញោម ចំពោះរឿងបិណ្ឌបាត រថយន្ត Lexus LX 570 នេះគ្រាន់តែចង់ឲ្យញាតិញោមបាន...
ស៊ីហៀង
-

ភ្នំពេញ៖ ដូចដែលបងប្អូនជាច្រើនបានដឹងហើយថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នេះ មានព្រះសង្ឃដ៏ល្បីឈ្មោះមួយអង្គដែលគង់នៅវត្តនាគវ័ន្ត មានព្រះនាម ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ព្រះអង្គ សុំបិណ្ឌបាតរថយន្តថ្មីមួយគ្រឿង ម៉ាក Lexus LX 570 ស៊េរីឆ្នាំ២០១៩ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងរិះគន់ជាខ្លាំង ចំពោះសារមួយនេះ ។


ក្រោយពីរងនូវការរិះគន់ ពីសំណាក់បណ្តាលអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកយ៉ាងច្រើនកុះករនោះ ពេលនេះគុណម្ចាស់ក៏បានចេញមកធ្វើការបកស្រាយ ជូនពុទ្ធបរិស័ទ ដើម្បីបានជ្រាបថា ការបង្ហោះសារនោះគ្រាន់តែចង់ ឲ្យពុទ្ធបរិស័ទបានសើចសប្បាយ គុណម្ចាស់មិនមានបំណងចង់បិណ្ឌបាតឡានអីនោះទេ។


គុណម្ចាស់ព្រះនាម ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត ក៏បានបង្ហោះសារថា "ខ្ញុំករុណា អត្មាភាព សូម អភ័យទោសដល់ព្រះករុណាគ្រប់អង្គនឹងញាតិញោមក្នុងនិងក្រៅប្រទេស !ឈឺព្រះកេស គ្រាន់តែចង់ អោយញាតិញោមអស់សំណើច ទេតា !"។


នៅក្នុងអត្តចាស់របស់គុណម្ចាស់បានបង្ហោះសារថា "414142ខ្ចិលបិណ្ឌបាតញាតិញោមកសាងអីទេ? ខ្លាចចិត្តញាតិញោមណាស់ ឥឡូវនេះសុំបិណ្ឌ៥៧០(២០១៩)តែម្តងទៅមានញាតិញោមណាមានសទ្ធា? បើមានញាតិញោមចង់ជួយ"។


មានវិដេអូ៖