រកលុយណាបង់បានទៅលោកព្រះ ...ម្ចាស់គណនីហ្វេសប៊ុក Reaksmey Kong បានបង្ហោះសារថា ខែ១ ខែ២ ខែ៣ ខែ៤ មិនមធ្យមទេ ងំខែ៥និងហ្មង គីឡូឡើងហួសហេតុពេក
ស៊ីហៀង
-

ភ្នំពេញ៖ រាល់គ្នាតែងតែរអ៊ូរទាំរឿងដាច់ភ្លើង និងគីឡូភ្លើងមានការកើនឡើង ជាហេតុធ្វើឲ្យប្រជាពលរដ្ឋជាច្រើនបានធ្វើការបង្ហោះវិដេអូ និង បង្ហោះពីភាពខុសគ្នា ពីតំលៃភ្លើង ពីមួយខែទៅមួយខែ។ យ៉ាងណាមិញ អគ្គិសនីកម្ពុជា ក៏បានចេញមកបញ្ជាក់ជូនប្រជាពលរដ្ឋ ម្តងជាពីររួចមកហើយ អំពីបញ្ហាទាំងនេះ។


ដោយឡែក នៅថ្ងៃនេះ ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Reaksmey Kong បានបង្ហោះសារថា "ខែ1,2,3ល្មមៗចូលខែ4មធ្យម,ងំខែ5និងហ្មងលោកព្រះនិយាយលែងចេញញ៉ុមអើយ?អ្នកណាខ្លះយល់អារម្មណ៍1នេះ???..សុំទោសផងបើផុសទៅប៉ះពាល់ដល់បងប្អូនខាងអគ្គីសនី??មក2គីឡូនិងឡើងហួសហេតុពេក.រកលុយណាបង់បានទៅ???យ៉ាងណាយ៉ាងណីទេ?‍♀️?‍♂️?‍♀️?‍♂️?‍♂️?‍♀️

មិនតវ៉ាអីទេ!យ៉ាងណាក៏ត្រូវតែបង់ហើយខ្លាចហើយខែ5ទឹកនិងភ្លើងកប់សារីៗសរុប3,199,500៛(800$លោកព្រះ?)"។


មានវិដេអូ៖