អាណិតណាស់...ក្មេងប្រុស អាយុ២ឆ្នាំ កើតជំងឺមហារីក កំពុងដង្ហើយសូមជំនួយ ព្រោះតែត្រូវ...
ហ្វេសប៊ុក ៖ ប្រិយមិត្តប្រាកដជាបានស្គាល់ហើយ នូវវត្តមានរបស់គុណម្ចាស់ ស៊ាន ច័ន្ទដារ៉ា ដែលគុណម្ចាស់ តែងតែចូលរួមយ៉ាងសកម្ម នៅក្នុងជួយដល់សង្គម មានទាំងចាស់ជរា ទុរគតជន និងក្មេងៗកើតជំងឺមហារីទៀតផង។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់គុណម្ចាស់ កាលពីថ្ងៃម្សិលមិញ ដោយភ្ជាប់ជានិងរូបភាពរបស់ប្អូន កើតជំងឺមហារីក ទាំងវ័យក្មេង យំស្រែកព្រោះតែការឈឺចាប់។ គុណម្ចាស់ ស៊ាន ច័ន្ទដារ៉ា បានបង្ហោះសារថា "អាណិតណាស់ ក្មេងប្រុសទើបតែអាយុ2ឆ្នាំ កើតជម្ងឺមហារីក? ញាតិញោមសប្បុរសចូលរួមជួយ ក្មេងប្រុសនេះផង ដោយក្ដីអាណិតមេត្តា Tel: 016542254
ក្មេងប្រុសរស់នៅ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ថ្ងៃទី16/05/2019 ស៊ាន ច័ន្ទដារ៉ា"។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បង្ហាញការអាណិត អាសូរចំពោះប្អូនប្រុស ពេលដែលបានឃើញប្អូនយំ ព្រោះតែក្តីឈឺចាប់។

ប្រភព៖ ស៊ាន ច័ន្ទដារ៉ា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។