កំសត់ណាស់...ម្តាយក៏ស្លាប់ ឪពុកក៏ឈឺ តើឲ្យប្អូនៗទៅពឹងអ្នកណា​ សូមបងប្អូនមេត្តាជួយដល់ប្អូនៗទាំងពីរនាក់នេះផង...(មានវិដេអូ)
ស៊ីហៀង
-

ខេត្តកណ្តាល៖ គ្រួសារដ៏កំសត់មួយ ត្រូវបានខ្យល់កន្រ្តាក់ ឆក់យកជីវិត ម្តាយទៅចោលកូនប្រុសស្រី​ ទាំងស្រស់ ហើយពេលនេះ ឪពុកក៏ធ្លាក់ខ្លួនឈឺ មិនអាចធ្វើអ្វីបាន ព្រោះតែប្អូននៅក្មេង មានតែលើកដៃសំពះ បងៗ មេត្តាជួយឪពុក​ ប្អូនៗផង កំសត់ខ្លាំងណាស់ ពួកគាត់រស់នៅក្នុង ភូមិព្រែករាំង​ សង្គាត់​ ព្រែកតាសេក​ ស្រុកមុខ កំពូល​ខេត្ត​ កណ្ដាល ។


បើយោងតាមវិដេអូ បានបង្ហាញពីសកម្មភាពរបស់ប្អូនអង្គុយបត់ជើងមុនឪពុក សំពះសូមអង្វរ ដល់សប្បុរសជនមេត្តាជួយដល់ឪពុករបស់ប្អូនផង ពេលនេះគាត់ពិតជាគ្មានកំលាំង និងធ្វើអ្វីនោះទេ។ អ្វីដែលកាន់តែរន្ធត់ទៅទៀតនោះ ប្អូនទាំងពីរគាត់ក៏មានជំងឺ បងប្រុស មានជំងឺសរសៃប្រសាទ​ ចំណែកប្អូនស្រីក៏មានជំងឺផងដែរ 


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុក​បានមួយដែលមានឈ្មោះថា Nourn Sobourn បានរៀបរាប់ថា "ប្តីឈឺ​ ប្រពន្ធ​ស្លាប់​ដោយសារ​ខ្យល់​កន្ត្រាក់​ផ្ទះ​សង្កាត់​លេី​ បន្សល់​ ទុក​កូន​ប្រុស​ស្រី​២នាក់​ ឱពុក​មិនអាចរកអ្វីបាន​ទេ សូម​បងប្អូន​សប្បុរសជន​ ជិត​ឆ្ងាយ​ មេតា​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​ក្រីក្រ​មួយនេះផង។

សព្វថ្ងៃគាត់រស់នៅភូមិ​ព្រែករាំង​ សង្គាត់​ ព្រែកតាសេក​ ស្រុកមុខ កំពូល​ខេត្ត​ កណ្ដាល"។


មានវិដេអូ៖