តុលាការសម្រេចផ្តន្ទាទោសកញ្ញា យិន ម៉ាណា ដាក់ពន្ធនាគារចំនួន ១ឆ្នាំ ប៉ុន្តែទោសនេះ ត្រូវបានអនុវត្តន៍ត្រឹមតែ ២ខែប៉ុណ្ណោះ...
ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយ កញ្ញា យិន ម៉ាណា បើករថយន្តម៉ាក Range Rover ទៅបុកនិស្សិតស្រី កញ្ញា ឌុំ រីដា ស្លាប់យ៉ាងអាណោចអាធម័ នាពេលកន្លងមក។

ហើយនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នេះ ត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារចំនួន ១ឆ្នាំ ប៉ុន្តែទោសនេះ ត្រូវបានអនុវត្តន៍ត្រឹមតែ ២ខែប៉ុណ្ណោះ នេះបើតាមការបញ្ជាក់ប្រាប់ពី លោក អ៊ុក សុវណ្ណារិទ្ធ ជាប្រធានក្រុមប្រឹក្សារជំនុំជម្រះ និងមានអ្នកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការ ។

គួរបញ្ជាក់ផងដែរថា កញ្ញា យិន ម៉ាណា ត្រូវបានឃុំខ្លួននាថ្ងៃទី ២៩ ខែមិនា ឆ្នាំ២០១៩ កន្លងទៅ ហើយបើគិតមកដល់ពេលនេះ គឺនៅសល់តែជាង១០ថ្ងៃទៀតប៉ុណ្ណោះ គឺគ្រប់រយៈពេល ២ខែហើយ។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។