ញាក់សាច់ ! រដ្ឋមន្ត្រីក្រសួងព័ត៌មានខ្មែរលោក ខៀវ កញ្ញារីទ្ធ ជួបលោក ឈិន ឡុង នៅព្រះរាជវាំងចិន ក្នុងក្រុងប៉េកាំង រួចថតរូបអួត សម្រស់ដាក់គ្នារៀងៗខ្លួន តែសង្ហារមួយបែបម្នាក់
(ភ្នំពេញ)៖ លោក ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានជួបតារាភាពយន្តដ៏ល្បីល្បាញរបស់ចិន ដែលប្រជាពលរដ្ឋខ្មែរស្គាល់ឈ្មោះថា ឈិន ឡុង (Jacky Jan) ក្នុងឱកាសលោករដ្ឋមន្ត្រី អញ្ជើញចូលរួមក្នុងកម្មវិធីបើកសប្តាហ៍ភាពយន្ត និងទូរទស្សន៍អាស៉ី នៅព្រះរាជវាំងចិន ក្នុងក្រុងប៉េកាំង នាយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩។

លោក ខៀវ កញ្ញារីទ្ធ បានបង្ហោះរូបភាពថតជាមួយលោក ឈិន ឡុង ដោយបន្ថែមខ្លឹមសារគួរឲ្យចាប់អារម្មណ៍ថា «ដល់ពេលនៅក្បែរគ្នា បានដឹងថាខ្ញុំទាបច្រឡឹង»។

រូបភាពមួយសន្លឹកនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្តាញសង្គមយក្ស Facebook ដោយមានការចែករំលែកតៗគ្នាយ៉ាងច្រើន៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។