រថយន្តរបស់លោក ឯកឧត្តម សុខ លីម ត្រូវបានចោរ លួចវាយបំបែកកញ្ចក់ឡាន យកកាបូប និងរបស់របរមួយចំនួនទៀត...
ស៊ីហៀង
-

ហ្វេសប៊ុក៖ បើយោងតាមគណនីហ្វេសប៊ុករបស់លោក វិល្លាម ប្រធានគណបក្សខ្មែរក្រោក បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់លោក ដោយឯ.ឧ សុខ លីម សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ត្រូវបានចោរលួចវាយបំបែកកញ្ចក់ឡាន យកកាបូបក្នុងឡានទៅបាត់ ដោយបាត់បង់អស់ទ្រព្យសម្បត្តិមានតម្លៃមួយចំនួនផងដែរ។


លោកនៅក្នុងគណនីហ្វេសប៊ុក របស់លោកវិល្លាម​ បានធ្វើការបង្ហោះកាលពីថ្ងៃម្សិលមិញថា "ថ្ងៃនេះរថយន្តរបស់ ឯ.ឧ សុខ លីម សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ត្រូវបានចោរ លួចវាយបំបែកកញ្ចក់ឡាន យកកាបូបក្នុងឡានទៅបាត់ ដោយបាត់បង់អស់ទ្រព្យសម្បត្តិមានតម្លៃមួយចំនួន កាលពីថ្ងៃមិញនេះនៅ ផ្លូវ ៨០១ ភ្នំផល ភូមិលេខ ២ សង្កាត់លេខ ២ ក្រុងព្រះសីហនុ "។


ប្រភព៖ William Guang