ក្រោយពីបានឃើញការរៀបចំ យ៉ាងស្រស់ស្អាត ក្នុងថ្ងៃមង្គលការ របស់តារាចម្រៀង ឪក សុគន្ធកញ្ញា ស្រាប់តែ កញ្ញា មាន សូនីតា បង្ហើបពាក្យមួយឃ្លាថា ...
ស៊ីហៀង
-

កញ្ញា មាន សូនីតា​ ជាតារាសម្តែងមួយរូប ដែលបានសាងភាពល្បីល្បាញ តាមរយៈ ការសម្តែងខ្សែភាពយន្ត និងស្ពតពាណិជ្ជកម្មជាច្រើន ។ មួយរយៈពេលមកនេះ ហាក់សង្កេតឃើញថា តារាស្រីរូបនេះ បានធ្វើដំណើរកំសាន្តទៅក្រៅប្រទេស និងផ្តិតយករូបភាពក្រៅប្រទេស មកចែកជូនបងប្អូនអ្នកគាំទ្របានទស្សនាផងដែរ។


ក្រៅពីអាជីពជាតារាតារាសម្តែង កញ្ញា ក៏មានមុខរបរ ជាថៅកែហាងមីល្បីឈ្មោះផងដែរ នោះគឺហាង "មីក្រហម"។ កញ្ញា​ មាន សូនីតា ដែលកំពុងតែទទួលបានការគាំទ្រ ពីសំណាក់ទស្សនិកជន ក៏ដូចជាមិនអ្នកគាំទ្រ តាមប្រព័ន្ធផ្សព្វផ្សាយផ្សេង ក៏បានបង្ហោះរូបភាព ជាច្រើនសន្លឹក​ នៅក្នុងពិធីមង្គលការ កំពូលតារាចម្រៀង ឪក សុគន្ធកញ្ញា ។


ដោយឃើញ ពីការរៀបចំ និងការតុបតែង យ៉ាងស្រស់ស្អាត នៅក្នុងពិធីមង្គលការរបស់កំពូលតារាចម្រៀង ឪក សុគន្ធកញ្ញា កញ្ញា មាន សូនីតា​ ក៏បានបង្ហើបសារយ៉ាងខ្លីថា "ក្រោយខ្នងភាពស្រស់ស្អាតរបស់កូនក្រមុំយប់នេះ  ចាំការខ្ញុំបងរៀបចំអោយផងណាបង ... ,??"។


ប្រភព៖ Mean Sonyta