សូមជម្រាបបងប្អូនអ្នកនេសាទ ទាំងអស់មេត្តាជ្រាបថា ខែនេះ ត្រីឆ្តោរ ត្រីរ៉ស់ ចាប់ផ្តើមពង និងកូនហើយ អាស្រ័យហេតុនេះ បើអាច សូមបងប្អូនមេត្តាផ្អាកការបបក់ និងឆក់សិនទៅ ប្រយ័ត្នគ្មានត្រីរកឆ្នាំក្រោយ....
-

យោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Fishing Cambodia បានជូនដំណឹងទៅកាន់បងប្អូនខ្មែរទាំងអស់គ្នាថា "សូមជម្រាបបងប្អូនអ្នកបបក់ទាំងអស់មេត្តាជ្រាបថា ខែនេះឆ្តោររ៉ស់ចាប់ផ្តើមពង និងកូនហើយ អាស្រ័យហេតុនេះ បើអាច, សូមបងប្អូនមេត្តាផ្អាកការបបក់សិន។

ប្រសិនបើបងប្អូនឃើញត្រីមានព័ណ៌បែបនេះ ទោះមិនមានឃើញកូនក៏ដោយក៏គួរតែលែងទៅវិញទៅ បើបងប្អូនចង់មានត្រីបបក់នៅឆ្នាំក្រោយៗទៀត។យើងមិនអាចជួយទប់ស្កាត់បទល្មើសនេសាទបាន តែបងប្អូនអាចចូលរួមដោយមិនបបក់យកត្រីពង-កូន និងមិនបបក់រដូវត្រីពងកូន។សូមអរគុណ ចំពោះការចូលរួម និងជួយ share អោយបានជ្រាបគ្រប់ៗគ្នា។ដោយក្តីគោរព