បុរសជនជាតិបារាំងម្នាក់ តែងតែមកហាត់ប្រាណនៅពហុកីឡដ្ឋានជាតិអូឡាំពិក ជារៀងរាល់ថ្ងៃ ដើម្បីឲ្យសុខភាពរបស់លោកល្អ ហើយនៅពេលដែលលោកដើរហាត់ប្រាណ នៅពហុកីឡដ្ឋានជាតិអូឡាំពិកនោះ លោកក៏ឆ្លៀតពេលរើសកំប៉ុង ដែលបងប្អូនខ្មែរមួយចំនួន ហូបហើយបោះចោល គ្មានសណ្តាប់ធ្នាប់ និងដើម្បីអនាម័យបរិស្ថានផងដែរ។
នៅក្នុងវិដេអូរបស់បុរសជនជាតិបារាំងរូបនោះ បាននិយាយថា ជារៀងរាល់ថ្ងៃរូបលោកតែងតែមកហាត់ប្រាណ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយរូបលោកតែងតែរើសសម្រាមយកទៅបោះចោលនៅក្នុងធុងសម្រាម។ លោកបានបន្តទៀត មានគេឆ្ងល់ ហើយនិយាយត្រង់មនុស្សខ្លះថា អាបារាំងហ្នឹងឆ្កួតម៉េះ រើសសំរាមអត់ការងារធ្វើទេ តាមពិតខ្ញុំមានការងារធ្វើតើ ខ្ញុំមកនេះហាត់ប្រាណ"។
លោកក៏បានអរគុណដល់អ្នករៀបចំពហុកីឡដ្ឋានជាតិអូឡាំពិក គឺគាត់រៀបចំកន្លែងស្អាត មានអ្នកមើលថែទាំរថយន្តឲ្យយើង បានសម្អាតលាងរាល់ថ្ងៃ។ តែលោកស្តាយ មនុស្សមកអង្គុយលេង ផឹកទឹក ផឹកទឹកក្រូច អញ្ចឹងទៅ ហើយវាចោលនៅកន្លែងនឹង តែតាមពិតមានធុងសម្រាមគ្រប់កន្លែង រឿងអីមិនចោលក្នុងធុងសម្រាម"។
បុរសរូបនោះក៏បាននិយាយបន្តទៀតថា ប្រសិនបើគ្រប់គ្នាមានសម្រាមខ្លួនឯង យើងគួរកាន់ទុកសិន ហើយរកកន្លែងមានធុងសម្រាម រួចចោលសំរាមចូលទៅក្នុងធុងនោះ គឺជាការស្រេច។ មួយទៀតប្រសិនបើឃើញសំរាមដែលមិនគគ្រិចពេកយើងអាចរើសដាក់ថង់ឲ្យស្អាតទាំងអស់គ្នា។ យើងធ្វើស្អាតមិនមែនស្អាតតែម្នាក់យើងទេ គឺសម្រាប់ស្អាតទាំងអស់គ្នា។ អីចឹងយើងជួយគ្នាទៅវិញទៅមក។ នេះបើយោងតាមវិដេអូឃ្លីប ប្រមាណជា៤នាទី របស់លោក Enn Thoeun Batboy បានធ្វើការបង្ហោះកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៩។


សូមទស្សនាវិដេអូទាំងអស់គ្នា៖
ប្រភពៈ Enn Thoeun Batboy