ពូកែមើលងាយពេក...កញ្ញា ម៉ូលីកា​ ទិញរថយន្ត ម៉ាក Lexus RX 450 តំលៃ៧​ម៉ឺន​ដុល្លារ ​ធ្វើឲ្យអ្នកមើលកញ្ញា បានភ្លឺភ្នែកម្តង...
ស៊ីហៀង
-

អតីតតារាចម្រៀងផលិតកម្ម Rock គឺ​កញ្ញា ម៉ូលីកា ដែលបច្ចុប្បន្ន គឺជាម្ចាស់ហាង លក់គ្រឿង Cosmetic និងជាលក់ជើងមាន់ ស្រស់ស្អាត និងទទួលបានកម្រៃពីការលក់នេះ មិនធម្មតា។


កាលពីពេលថ្មីនេះ កញ្ញា ម៉ូលីកា ទើបតែទិញរថយន្តម៉ាក Lexus RX 450h ពណ៌​ស ដ៏​ថ្មី​សន្លាង​មួយ​គ្រឿង ដែលមានតំលៃ ៧​ម៉ឺន​ដុល្លារ ធ្វើឲ្យមហាជនមានការងឿងឆ្ងល់ជាខ្លាំង ថាកញ្ញាបានប្រាក់មកពីណា ព្រោះទើបតែបើកហាងមិនបានប៉ុន្មានផងនឹង។


កញ្ញា ក៏បានប្រាប់ថា​ រថយន្តដែលទើបនិងទិញនេះ គឺបានពីការខិតខំប្រឹងប្រែងរបស់នាង ពីការលក់ជើងមាន់ និងការលក់ Cosmetic ដើម្បីកុំឲ្យអ្នកផ្សេងគេមើលងាយថា អ្នកលក់របរតាមអនឡាន មិនអាចមុជជ្រៅទៅមិនឆ្ងាយ ដូចជាអ្នកផ្សេងបាន។


ទន្ទឹមនឹងនេះ កញ្ញា ក៏បានអរគុណដល់ អ្នកដែលមើលងាយរូបនេះកន្លងមក ហើយការមើលងាយនេះហើយ ដែលធ្វើឲ្យនាង មានភាពរឹងមាំ និងជាកំលាំងចិត្តធ្វើឲ្យរូបនាងតស៊ូរហូតមានថ្ងៃនេះ។  នៅក្នុងនោះផងដែរ កញ្ញាក៏បានបង្ហោះសារថា "ពេល​ខ្លះ ខ្ញុំ​សូម​អរគុណ​អ្នក​មើល​ងាយ​ទាំង​ឡាយ​ដែល​បាន​ផ្លាស់​ប្ដូរ​ជីវិត​ខ្ញុំ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង"។


យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បានចូលរួមត្រេកអរចំពោះ កញ្ញា​ ដែលខិតខំប្រឹងប្រែង រហូតទទួលបានលទ្ធផលល្អ និងអ្នកដែលមើលងាយឃើញថា កញ្ញាពិតជាបានទទួលជោគជ័យពិតមែន៕