លោកជំទាវ យឹម ឆៃលីន ភរិយា ​ឯក​ឧត្តម ហ៊ុន ម៉ានី គឺស្រ្តីខ្មែរដំបូងបង្អស់ ដែលត្រូវបានអញ្ជេីញចូលរួមក្នុងកម្មវិធីមហោស្របពិភពលោក...
ស៊ីហៀង
-

ភ្នំពេញ៖ រូបភាពជាច្រើនសន្លឹក ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង អ៊ីនស្រា្តក្រាមធ្វើការចែករំលែក បន្ទាប់ពីបានឃើញវត្តមាន របស់លោកជំទាវ យឹម ឆៃលីន ឧត្តមភរិយារបស់ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញរូបសម្រស់ដ៏ស្រស់ស្អាត ដែលត្រូវបានអញ្ជើញជាកិត្តិយសចូលរួមដើរលើសម្រាលព្រំក្រហមក្នុងកម្មវិធី "Cannes Film Festival 2019" នៅទីក្រុមកាន ប្រទេសបារាំង ។


ក្នុងកម្មវិធីដ៏ល្បីប្រចាំឆ្នាំនោះ លោកជំទាវ យឹម ឆៃលីន បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមានបងប្អូនជាច្រើនបានលើកឡើថា លោកជំទាវ គឺជាស្រ្តីខ្មែរដំបូងបំផុត  ដែលក្រុមហ៊ុន Hollywood អញ្ជើញចូលរួមដើរលើកម្រាលព្រំពណ៌ក្រហមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ ជាមួយនឹងវត្តមានតារាល្បីៗមកពីបណ្ដាប្រទេសនានា ។


នៅក្នុងនោះអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបង្ហោះសារថា "លោកជំទាវ យឹម ឆៃលីន ឧត្តមភរិយារបស់ឯកឧត្តម ហ៊ុន ម៉ានី ស្រ្តីខ្មែរដំបូងបង្អស់ដែលត្រូវបានអញ្ជេីញចូលរួមក្នុងកម្មវិធីមហោស្របពិភពលោកនៅទីក្រុងកាន ប្រទេសបារាំង ឆ្នាំ២០១៩ ដែលប្រជុំទៅដោយ តារាភាពយន្ត តារាបង្ហាញម៉ូត តារាចម្រៀងនិងបុគ្គលដ៍ល្បីល្បាញលំដាប់ពិភពលោក ។

ប្អូនពិតជាមានមោទនភាពចំពោះលោកជំទាវណាស់ ?????? បងពិតជារាជនីសំរ៉ស់របស់ប្រទេសកម្ពុជាមែន love & Respect you forever ❤️ ??"។