ក្នុងថ្ងៃវិសាខបូជានេះ កញ្ញា​ សុខ ពិសី និងកញ្ញា ដួង ម៉ានិច មិនភ្លេចយកចង្ហាន់ និងទេយ្យទាន ទៅប្រគេនព្រះសង្ឃ ដើម្បីសូមសេចក្តីសុខ និង...
ស៊ីហៀង
-

នៅក្នុងថ្ងៃវិសាខបូជានេះ  មានបងប្អូនខ្មែរជាច្រើន បានឈប់សម្រាកពីការងារ ហើយនិងរៀបចំខ្លួនទៅកាន់ទីវត្តអារាម ដើម្បីធ្វើបុណ្យសន្សំកុសល និងមានអ្នកខ្លះទៀតក៏បានទៅជួបជុំគ្រួសារ ដើរលេងកំសាន្តតាមរមណីដ្ឋានផ្សេងៗ។


ក្នុងនោះតារាចម្រៀងដ៏មានប្រជាប្រិយភាព និងស្រស់ស្អាត កញ្ញា សុខ ពិសី និងក្រុមគ្រួសារ បងប្អូន ក៏បាននាំគ្នាទៅវត្ត ដើម្បីធ្វើបុណ្យ និងនាំយកទេយ្យទាន ទៅប្រគេនព្រះសង្ឃនៅវត្ត ។


ជាក់ស្តែងលើគណនីហ្វេសប៊ុករបស់កញ្ញា​ សុខ​ ពិសី បានរៀបរាប់ថា "ថ្ងៃនេះនាងខ្ញុំនិងក្រុមគ្រួសារបានធ្វើចង្ហាន់និងនាំយកទេយ្យទាន មកប្រគេនព្រះសង្ឈ ដូចច្នេះសូមជូនបុណ្យដល់បងប្អូនប្រជាពលរដ្ធខ្មែរទូរទាំងប្រទេសផង???"។


​ចំណែកតារាសម្តែង ដែលកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង និងក្តោបឪកាសការងារ ទីផ្សារបានយ៉ាងច្រើននៅក្នុងដៃ កញ្ញា ដួង ម៉ានិច ក៏បានបបួលបងប្អូន មិត្តភក្តិ ទៅវត្ត ដើម្បីសន្សំកុសល ព្រមទាំងបានជូនប្រាក់ដល់ចាស់ៗ នៅគាត់នៅវត្តថែមទៀតផង។ កញ្ញា បានបង្ហោះសារនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា "វិសាខបូជា ?? ថ្វាយផ្កា???? ថ្ងៃសីល៏ខែដាច់សូមដាច់អស់កម្មពារទុក្ខសោកទាំងឡាយ?? សូមអោយជួបតែមនុស្សល្អៗនិងសេក្តីសុខ សាធុរ សាធុរ សាធុរ ហេីយសូមឲ្យពិភពលោកមួយនេះពោរពេញទៅដោយសន្តិភាព"។


ប្រិយមិត្តអ្នកគាំទ្រជាច្រើន ក្រោយពីបានឃើញការបង្ហោះរូបភាពរបស់តារាទាំងពីរដួងនេះហើយ សរសើរមិនដាច់ពីមាត់ ថា ស្រស់ស្អាតចិត្តក៏ល្អទៀត ៕