ចោរគាស់ផ្ទះលោកតា ព្រហ្ម ម៉ាញ យកប្រាក់អស់ចំនួន៥ម៉ឺនដុល្លារ និងសំភារៈមានតំលៃមួយចំនួនទៀត...
ស៊ីហៀង
-

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ពីវត្តមានរបស់លោកតា ព្រហ្ម ម៉ាញ យ៉ាងច្បាស់ ដោយសារតែលោកតា ជាអាយ៉ៃឆ្លើយឆ្លង ជាមួយយាយយ៉យ ដែលត្រូវជាម្តាយរបស់នាយព្រែក ។ បើយោងតាមការបង្ហោះសាររបស់គណនីហ្វេសប៊ុក នាយព្រែក បានឲ្យដឹងថា លោកតា ព្រហ្ម ម៉ាញ ត្រូវបានចោរគាស់ផ្ទះ កាលពីយប់មិញវេលាម៉ោងប្រហែល8យប់ យកប្រាក់អស់ចំនួន5មុឺនដុល្លារ និង សំភារ:មានតម្លៃមួយចំនួនទៀត។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកនាយព្រែក បានរៀបរាប់ថា" ពិតជាគួរអោយសោកស្ដាយណាស់ចំពោះលោកអ៊ុំ ព្រហ្ម ម៉ាញ ដែលកាលពីយប់មិញវេលាម៉ោងប្រហែល8យប់ មានចោរបានគាស់ផ្ទះរបស់លោកអ៊ុំដែលស្ថិតនៅទួលគោកយកប្រាក់អស់ចំនួន5មុឺនដុល្លារ និង សំភារ:មានតម្លៃមួយចំនួនទៀត។ លោកអ៊ុំវ័យជិត70ឆ្នាំហើយមិនដឹងថាអ៊ុំនឿយហត់យ៉ាងណាខ្លះ ទៅសម្ដែងនៅខេត្ដណាខ្លះទំរំាសំន្សំបានប្រាក់នេះ ៕ ពេលនេះសមត្តកិច្ចកំពុងកំណត់មុខសញ្ញាដើម្បីស្រាវជ្រាវ សង្ឃឹមថានឹងអាចចាប់ជនល្មើសបាន និងយកប្រាក់ទាំងនោះមកវិញបានចុះ ?"។


ក្រោយពីឃើញការបង្ហោះសារដូចនេះ មហាជនហាក់មានការព្រួយបារម្ភជាខ្លាំង ចង់ដឹងសុខទុក្ខ របស់លោកតា ព្រហ្ម ម៉ាញ ថាគាត់យ៉ាងណាហើយ។


ប្រភព៖​ នាយ ព្រែក