បន្ទាប់ពីពិធីមង្គលបានបញ្ចប់ភ្លាម តារាចម្រៀង ឪក សុគន្ធកញ្ញា បង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកភ្លែតថា ...
-

ប្រិយមិត្តជាច្រើនបានដឹងហើយថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ គឺជាថ្ងៃជ័យ សិរីមង្គលរបស់កំពូលតារាចម្រៀង ឪក សុគន្ធកញ្ញា ជាមួយនឹងប្អូនប្រុសបង្កើតរបស់ម្ចាស់ថៅកែផលិតកម្មរស្មីហង្សមាស ដែលបានរៀបចំបានយ៉ាងអាធិកអាធម ដោយមានការចូលរួមដ៏ខ្ពង់ខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំ និងតារាប្រុស ស្រីជាច្រើនរូបផងដែរ។


បើយោងតាមគណនីហ្វេសប៊ុករបស់តារាស្រីរូបនេះ បានរៀបរាប់ថា ជាបឋមយើងខ្ញុំសូមថ្លែងអំណរគុណជាអនេកប្បការ សម្រាប់ការផ្តល់វត្តមានដ៏ឧត្តុង្គឧត្តម របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី និងសិល្បៈករ សិល្បៈការនី ព្រមទាំងភ្ញៀវកិត្តយសទាំងអស់ ដែលបានផ្តល់កិត្តិយសដល់ក្រុមគ្រួសារយើងខ្ញុំក្នុងការចូលរួមក្នុងពិធីមង្គលការកាលពីម្សិលមិញនេះ វត្តមានរបស់សម្តេចទាំងពីរ ពិតជាផ្តល់នូវមហាកិត្តិដល់ក្រុមគ្រួសារទាំងពីរ។ 


តារាស្រីរូបនេះ បានបន្ថែមទៀតថា "យើងខ្ញុំសូមខន្តីអភ័យទោស ប្រសិនបើការទទួលភារវកិច្ចស្វាគមន៍ មិនបានដិតដល់ត្រង់ចំណុចណាមួយ ហើយយើងខ្ញុំសូមជូនពរ សម្តេចទាំងពីរ ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី នឹង សិល្បៈករ សិល្បៈការនីព្រមទាំងភ្ញៀវកិត្តយសទាំងអស់ សូមជួបនិងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ"។


ប្រភព៖ Aok Sokunkanha