មានន័យណាស់...មនុស្សស្រីជាភេទទន់ជ្រាយ តែប្រពន្ធ ឬម្ដាយ នាងមិនដែលទន់ជ្រាយនោះទេ ហើយក៏មិនដែលចុះចាញ់ ឬរាថយនោះដែរ គ្រប់យ៉ាង ក៏ព្រោះប្ដី និងកូនតែប៉ុណ្ណោះ...
ស៊ីហៀង
-

ហ្វេសប៊ុក៖ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Toek Chhunheang បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួន ដោយក្នុងនាមនាងជាភរិយាម្នាក់​ ហើយនិងជាម្តាយម្នាក់ទៅថ្ងៃអនាគត ។ នាងក៏ចង់ប្រាប់ទៅបុរសៗ ថា ស្រ្តីមិនមែនជាភេទ ដែលទន់ខ្សោយនោះទេ ជាពិសេសនៅពេលដែលនាងបានក្លាយជាប្រពន្ធ ឬ ម្តាយរបស់គេនោះ។


បើយោងតាមគណណីហ្វេសប៊ុក បានរៀបរាប់ថា "ប្រពន្ធ នាងមិនអាចស្អាតគ្រប់ពេល ឬល្អរហូតនោះទេ ហើយនាងក៏ប្រហែលមិនអាច ញញឹម មុខរីកដូចគ្រាប់ជីដាក់អ្នកគ្រប់២៤ម៉ោងនោះដែរ​ តែនាងនឹងក្លាយជា ប្រពន្ធដ៏ល្អបំផុតរបស់អ្នកពេញមួយជីវិត នាងនឹងក្លាយជាមនុស្សដេលចាំផ្ដល់ស្នាមញញឹម និងកម្លាំងចិត្តដល់អ្នក គ្រប់ពេលដែលអ្នកមិនសប្បាយចិត្ត ឬជួបបញ្ហាការលំបាក នាងនឹងជានារីតែម្នាក់ ដែលព្រមនៅក្បែរអ្នក មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ អ៊ីចឹងហើយ កុំធ្វើឱ្យនាងឈឺចាប់ ឬខូចចិត្តដោយសារតែ សម្ដី ឬទង្វើមិនគប្បីរបស់អ្នកឱ្យសោះ។


អ្នកដទៃ តែងនិយាយថា មនុស្សស្រីជាភេទទន់ជ្រាយ តែប្រពន្ធ ឬម្ដាយ នាងមិនដែលទន់ជ្រាយនោះទេ ហើយក៏មិនដែលចុះចាញ់ ឬរាថយនោះដែរ គ្រប់យ៉ាង ក៏ព្រោះតែនាង មានប្ដី និងកូនដែលល្អ ចូលមកក្នុងជិវិតរបស់នាង នាងអាចតស៊ូ លំបាកគ្រប់យ៉ាង ដើម្បីក្រុមគ្រួសាររបស់នាង។


សូមទោសចំពោះម្ចាស់គណនីហ្វេសប៊ុក ដែលខ្ញុំបានយកអត្តបទអ្នកយកមកធ្វើការ ដោយមិនមានការអនុញ្ញាតិជាមុន តែដោយសារឃើញអត្តន័យនៅក្នុងហ្វេសប៊ុកល្អ និងអាចជួយឲ្យស្រ្តីគ្រប់រូបបានយល់ដឹង ពីជីវិតធ្វើជាប្រពន្ធ និងម្តាយគេនាពេលអនាគត។សូមអរគុណ៕


ប្រភព៖ Toek Chhunheang