ថ្លើមធំពេកហើយចិន ! សង្គ្រាម​ពាណិជ្ជកម្មចិន-អាម៉េរិក បានធ្វើឲ្យ​ច្រាស​ដុសបង្គន់លោក ដូណល់ត្រាំ ​លក់​ដាច់​ខ្លាំង​នៅ​ចិន​
ស៊ីហៀង
-

ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅក្នុងពេលថ្មីៗនេះបានកើតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែ ប្រ​ជា​ជន​ចិន​​បាន​នាំ​គ្នាសម្រុក​ទិញ​ច្រាស​ដុស​បង្គន់មាន​រូប​លោក​ដូណាល់​ត្រាំ​ដោយ​ថា​ក្នុង​ន័យ​គាំទ្រ​រដ្ឋា​ភិបាល​ខ្លួន​ក្នុង​សង្រ្គាម​ពាណិជ្ជកម្មជា​មួយ​អាម៉េរិក។

បើ​តាមសេចក្ដី​រាយការ​ណ៍​មាន​អតិថិជន​ជាច្រើន​បាន​សម្រុក​​ទិញ​ច្រាស​ដុសបង្គន់​តម្លៃ​ជាង​២ដុល្លារ​ដែល​មាន​រូប​លោកត្រាំ ហើយ​ហាង​ខ្លះ​បាន​ថែម​ក្រ​ដាស​អនាម័យ​មាន​រូប​លោក​ត្រាំ​ដល់​អតិថិជន​ដែល​ទិញ​ច្រាស​ដុសបង្គន់​​ទៀត​ផង។

នៅ​លើ​វែបសាយ​លក់ទំនិញ​អនឡាញ​នៅ​ប្រ​ទេស​ចិន​ពាក្យ​ថា​ Toilet brushes ​កំពុង​ពេញ​និយម​​និងមាន​មនុស្ស​វាយ​រក​ច្រើន​ខ្លាំង។ ទោះ​យ៉ាងណា​ផលិត​ផលបែបនេះមិនមែន​កើត​មាន​ដំបូង​នៅ​ប្រ​ទេសចិន​នោះទេ តែ​កើត​មាន​នៅប្រទេសនូវែលសេឡង់​តាំងពី​ខែ​វិច្ឆិកា ឆ្នាំ​មុន​ម​ក​ម្លេះ៕