អបអរសាទរ... អ្នកនាង រ៉ូ ចាន់ដារ៉ា ​ហៅ ស្រីលាភ ទទួលបានសមាជិកថ្មី ជាកូនប្រុសម្នាក់ គួរឲ្យស្រលាញ់ណាស់
-


អូស្រ្តាលី៖ អតីតតារាសម្តែង អ្នកនាង រ៉ូ ចាន់ដារ៉ា ​ហៅ ស្រីលាភ ក្រោយពេលចេញស្រុកកំណើតទៅរស់នៅជាមួយគ្រួសារ ខាងប្រុស នៅឯបរទេស រស់នៅយ៉ាងមានក្តីសុខ និងមានសុភមង្គលវិញ ។


យ៉ាងណាមិញ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អតីតតារាសម្តែងរូបនេះ បានបង្ហោះសារឲ្យដឹងថា  នាងសម្រាលបានកូនប្រុសម្នាក់ដោយសុវត្ថិភាពហើយ។


ក្រោយពីទទួលបានដំណឹងនេះភ្លាម ក៏មានបងប្អូនជាច្រើន បានសម្តែងនូវអារម្មណ៍សប្បាយរីករាយ និងចូលរួមអបអរជាមួយនឹងអតីតតារាស្រីរូបនេះ ដែលទើបតែទទួលបានសមាជិកថ្មី ម្នាក់គួរឲ្យស្រលាញ់ម្នាក់៕




ប្រភព៖ Roxyleap Junior