ស៊ែរវីដេអូនេះឲ្យបុគ្គលគំរូ មាស សុខសោភាបានឃើញផង...លោកតាន់ គឹមសួរ បានទៅមើលកន្លែងដែលរាជនីធម្មជាតិ មាស សុខសោភាដាំកូនឈើ១ម៉ឺនដើម និង...(មានវិដេអូ)
ស៊ីហៀង
-

មានមនុស្សមិនតិចនោះទេ ដែលបានស្គាល់ លោកតាន់ គឹមសួរ ដែលលោកតែងតែ ជួយដល់សង្គម និងបានធ្វើវិដេអូអប់រំ​ ជាច្រើន ដើម្បីចែកជូន បងប្អូនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានទស្សនា។


កាលពីពេលថ្មីៗនេះ លោកក៏មានគម្រោងដាំដើមឈើ ដើម្បីព្យាបាលដំបៅផែនដី នៅក្នុងលោកក៏បានអំពាវនាវដល់បងប្អូន កុំភ្លេចចូលរួមទាំងអស់គ្នា។ អ្វីដែលសំខាន់នៅពេលនេះ លោកបានទៅពិភាក្សារជាមួយនិងព្រះតេជគុណ ដើម្បីដាំដើមឈើ ចំនួន១០ម៉ឺនដើមនោះ។ ហើយលោកក៏បាឈើរូបភាពរបស់តារាចម្រៀងដ៏ល្បីឈ្មោះប្រចាំផលិតកម្មថោន​ គឺកញ្ញា មាស សុខសោភា។


លោកតាន់ គឹមសួរ បានរៀបរាប់នៅលើបណ្តាញសង្គមថា "មកពិភាក្សាជាមួយព្រះអង្គអំពីកម្មវិធីដាំកូនឈើ១០ម៉ឺនដើមដើម្បីព្យាបាលដំបៅផែនដី ក៏ឆ្លៀតរំខានព្រះអង្គឲ្យជូនទៅទស្សនកិច្ចកន្លែងដែលរាជនីធម្មជាតិ មាស សុខសោភាដាំកូនឈើ១ម៉ឺនដើមនិងទៅកន្លែងផ្នូរកប់សពដ៏ចំលែកមួយ។ តោះៗ ចូលរួមបេសកកម្មព្យាបាលដំបៅផែនដីជាមួយពួកខ្ញុំ។ ស៊ែរវីដេអូនេះឲ្យបុគ្គលគំរូ មាស សុខសោភាបានឃើញផង?????? Khmer Kun

មូលនិធិដាំកូនឈើ

ABA: 000559925 (TAN KIMSOUR)

WING: 02393529 (TAN KIMSOUR)

លេខទំនាក់ទំនង: 012 982 425 (TAN KIMSOUR)"។


មានវិដេអូ៖



ប្រភព៖ Tan Kimsour