លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល​ បានចេញមកបកស្រាយថា ពុំមានការទិញ លក់ ដីដុះតាមឆ្នេរទន្លេមេគង្គ ម្តុំអរិយក្សត្រ ទៅក្រុមហ៊ុន ឧកញ៉ា ឃុន សៀ គ្រាន់តែជាការជួល​រយៈពេលវែងប៉ុណ្ណោះ
ស៊ីហៀង
-

កាលពីថ្ងៃម្សិលមិញ​នេះ សារព័ត៏មានដើមអំពិលបានធ្វើការចុះផ្សាយ ព័ត៏មានរស៉ើបមួយ ដែលមានចំណងថា "បែកធ្លាយ! ក្រុមហ៊ុន ឧកញ៉ា ឃុន សៀ ទិញដីដុះតាមច្រាំងទន្លេមេគង្គ ម្តុំអរិយក្សត្រ ស្រុកល្វាឯម ប្រមាណ៧០ហិកតា ពីអភិបាលខេត្តកណ្តាល"។  


ភ្លាមនោះលោក លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានចេញមកធ្វើការបកស្រាយជូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានបានជ្រាបថា ពាក់ព័ន្ធនឹងការ ទិញដីដុះ តាមច្រាំងទន្លេមេគង្គ​ ម្តុំអរិយក្សត្រ ស្រុកល្វាឯម ប្រមាណ៧០ហិកតា  ពុំមែនជាការទិញ-លក់នោះទេ តែជាការជួល ។


បើយោងតាមកម្មវត្ថុ បានចុះផ្សាយថា ៖ ករណីសំណើរសុំគោលការណ៍អនុញ្ញាត ជួលរយៈពេលវែង ៩៩ឆ្នាំ និងវិនិយោគអភិវឌ្ឍន៍លើដីដុះតាមឆ្នេរ ទន្លេមេគង្គ របស់ក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត និងករណីសំណើរចុះបញ្ជី និងធ្វើប័ណ្ណកម្មសិទ្ធិ របស់ក្រុមហ៊ុនដូនពេញលែន លើផ្ទៃដីទំហំប្រមាណ៧០ហិកតា ស្ថិតនៅភូមិអរិយក្សត្រ និងភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។


រាជរដ្ឋាភិបាលសម្រេចដូចខាងក្រោម៖

១.​ ធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋទំហំប្រមាណ៧០ហិកតា ស្ថិននៅភូមិអរិយក្សត្រ និងភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល (ដូចមានផែនទី និងតារាងនិយាមកាភ្ជាប់មកជាមួយ) និងចុះបញ្ជីជូនរដ្ឋបាលខេត្តកណ្តាលជាអាជ្ញាធរមានអាណត្តិកាន់កាប់ដីរដ្ឋ។

២. អនុញ្ញាតឲ្យរដ្ឋបាលខេត្តកណ្តាលចុះកិច្ចសន្យាសិទ្ធិជួលអចិន្រ្តៃយ៍ជាមួយក្រុមហ៊ុន ឃុន សៀ អ៉ីមផត អិចផត ក្នុងរយៈពេល៥០ឆ្នាំ និងអាចបន្តជាថ្មីបានបន្ទាប់ពីក្រុមហ៊ុន ឃុន សៀ អ៉ីមផត អិចផត ធ្វើការដោះស្រាយជាមួយប្រជាពលរដ្ឋទាំងអស់ដែលកំពុងអាស្រ័យផលដាំដំណាំផ្សេងៗនៅលើដីនេះ។