ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុន ជាថ្ងៃមង្គលការរបស់កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា ជាមួយលោក អ៉ឹង សុខលី ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺមានអ្នកលេងបណ្តាញសង្គម Troll រូបលោក ឆន សុវណ្ណរាជ ដោយយករូបលោកទៅកាន់ត និងសរសេរ Caption ឈឺចាប់ ព្រមជាមួយបទចម្រៀងរបស់លោកបង្ហោះ និងស៊ែរតៗគ្នារហូតដល់រាប់ម៉ឺនដងឯណោះ។
យ៉ាងណាមិញ កាលពីយប់ម្សិលមិញនេះ នៅលើឆាកតន្រ្តីមួយ លោក ឆន សុវណ្ណរាជ នៅតែត្រូវគេដុតទៀត ។ នៅលើឆាកតន្រ្តីនោះ លោកក៏បានច្រៀងជាច្រើន បទ ដើម្បីបំពេញបំណងបងប្អូន ដែលគាំទ្រ និងសុំណូមតាមរយៈការខមិន។ ក្នុងបទចម្រៀងទាំងអស់នេះ លោកសូមផ្ងើរជូនអ្នកនាង ឱក សុគន្ធកញ្ញា ជាពិសេស ជូនពរឲ្យអ្នកនាងមានសេចក្តីសុខ នៅក្នុងជីវិត។
កាលពីថ្ងៃម្សិលមិញ លោកបានទៅរាប់បាត ព្រះសង្ឃចំនួន១០០អង្គជាមួយនិងអ្នកមានគុណ ស្រាប់តែមានព្រះសង្ឃបួន ទៅប្រាំអង្គបានប្រាប់លោកថា "រាជអើយកុំខូចចិត្តអី"។
ទន្ទឹមនឹងនេះ លោកក៏បានបញ្ជាក់ផងដែរថា លោកមិនបានខូចចិត្តអ្វីនោះទេ លោករាំសប្បាយណាស់ ជាមួយសិល្បៈករសិល្បការិនីផ្សេងៗទៀត ដែលបានចូលរួមក្នុងកម្មវិធី មង្គលការរបស់អ្នកនាង ឱក សុគន្ធកញ្ញា៕












បើចង់ជ្រាបច្បាស់ សូមទស្សនាវិដេអូនៅខាងក្រោមទាំងអស់គ្នា៖