តារាចម្រៀងសំនៀងផ្អែម ស្រទន់ ប្រចាំផលិតកម្មសាន់ដេ លោក ខាន់ ជេមស៍ គឺជាតារាចម្រៀងម្នាក់ទាក់ចិត្តប្រិយមិត្តអ្នកគាំទ្រ ជាដោយសារតែទឹកដម សំលេងរបស់លោក ពេលបានស្លាប់ម្តងហើយចង់ស្តាប់ម្តងទៀត។ តារាចម្រៀងសំនៀងផ្អែមរូបនេះ បានធ្វើមហាជនហោរកញ្រៀវ ក្រោយពីលោកបានធ្វើការបកស្រាយចំរៀងមួយបទដែលមានចំណងជើងថា "បុប្ផាក្រពុំ"។
នៅក្នុងវិដេអូប្រហែលជាង៤នាទី នោះ លោកបានធ្វើឲ្យបងប្អូនជាច្រើន មានការសប្បាយចិត្ត និងស្រែកហោកញ្រៀវយ៉ាងខ្លាំង ហើយនេះក៏ជាភាពសប្បាយចិត្តរបស់លោកផងដែរ ដែលលោកបានបកស្រាយចំរៀង និងធ្វើឲ្យពួកគាត់សប្បាយចិត្ត។
ក្នុងបទចម្រៀង "បុប្ផាក្រពុំ" លោកបានបកស្រាយនេះ ខណៈពេលដែលបានធ្វើដំណើរទៅមើលដីឡូតិ៍របស់លោក ហើយក៏បានជួបបងប្អូន ពូ មីងជាច្រើន ដែលរស់នៅទីនោះ ។ នៅក្នុងនោះ ពួកគាត់ក៏បានសូមឲ្យ តារាចម្រៀង លោក ខាន់ ជេមស៍ ធ្វើការបកស្រាយចម្រៀងមួយបទ ដើម្បីកំដរបរិយាកាស។ ដោយមានការសុំណូមពរជាច្រើនពីបងប្អូន ពូមីង លោកក៏បានធ្វើតាមសុំណូមពរពូមីងតែម្តង។
ភ្ជាប់ជាមួយនោះផងដែរ លោក ខាន់ ជេមស៍ បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់លោកថា "ខ្ញុំបាទពិតជាមិនដាច់ទេ!!!បើសិនជាខ្ញុំជាចំណែកមួយដែលធ្វើអោយបងប្អូន អ៊ុំពូមីង នៅទីនេះសប្បាយចិត្តខ្ញុំនឹងធ្វើដោយពេញចិត្ត??? សាមញ្ញតែមានន័យសំរាប់ខ្ញុំ ពួកគាត់ទាំងអស់គ្នាគួរអោយស្រលាញ់ណាស់❤️❤️❤️"។








មានវិដេអូ៖
ប្រភព៖ ខាន់ ជេមស៌ KHAN JAMES