ស្រៀវណាស់ គេចខាងណារួច?...រថយន្តធុនធំពីរគ្រឿង បើកវ៉ាគ្នា រ៉េឆ្វេង រ៉េស្តាំ ​ មិនដឹងគេចទៅខាងណា មានតែឈប់តែម្តងទៅ...(មានវិដេអូ)
ស៊ីហៀង
-

បច្ចុប្បន្នករណីគ្រោះថ្នាក់ ជារឿងមួយដែលគួរឲ្យកត់សម្គាល់ជាខ្លាំង ហើយករណីគ្រោះនេះ បានឆក់យកអាយុជីវិត មនុស្សអស់ជាច្រើន​អ្នក ។ មានអ្នកខ្លះបាត់បង់គ្រួសារ មានអ្នកខ្លះបាត់បង់ ម្តាយ អ្នកខ្លះបាត់បង់ឪពុក អ្នកខ្លះបាត់បង់កូនក៏មានដែរ។ 


កាលពីពេលថ្មីៗនេះ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chhay Leang​ បានបង្ហោះវិដេអូ ខ្លីប្រមាណជា១៨វិនាទី បង្ហាញពីសកម្មភាពរថយន្តធុនធំពីរគ្រឿង ដែលបើកវ៉ាគ្នា ដែលមិនខ្វល់ពីគ្រោះថ្នាក់អ្វីបន្តិច ។ បើតាមវិដេអូឃ្លីបយ៉ាងខ្លីនោះ ត្រូវបានម្ចាស់គណនីហ្វេសប៊ុក​ ពោលពាក្យយ៉ាងថា "កុំឆ្ងល់ថា​ហេតុ​អ្វី​អោយ​តែ​ពេល​ប៉ះ​ពារ​គ្នា​ម្ដងៗ ម៉េច​បានជា​គេចង់វ៉ៃ​ពួក​អា​ឡាន​ធំ​ហ្នឹង​អោយងាប់"។


ម្ចាស់គណនីបានបង្ហើបទៀតថា "គេចខាងណារួច? ខ្ញុំឃេីញវារេមកស្ដាំដៃខ្ញុំអញ្ចឹងបេីខ្ញុំគេចដែរមានតែបុក។ នៅស្ងៀមតែម្ដងទៅ"


យ៉ាងណាមិញ នៅក្នុងវិដេអូឃ្លីបនោះ មិនបង្កឲ្យនរណាម្នាក់ មានគ្រោះថ្នាក់នោះទេ ។ ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានលើកឡើងថា ប្រូ ពិតឯងសំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ បងឃើញពិតជាសំណាង ឆាយ ឯងណាស់ បងទៅកំពង់សោម ឃើញគ្រោះថ្នាក់គ្រប់ពេល។ 

មានវិដេអូ៖



ប្រភព៖ Chhay Leang