ទឹកចិត្តឪពុក...គ្រាន់តែបានជួបកូនប្រុសភ្លាម នាយក្រឹម អោប ថើប កូនប្រុស​ដោយក្តីនឹករលឹក
ស៊ីហៀង
-

ភ្នំពេញ៖ ប្រិយមិត្តប្រាដកជាបានជ្រាបហើយថា កូនប្រុសតារាកំប្លែងនាយក្រឹម បានចាកចេញពីប្រទេសកំណើត ដើម្បីទៅពេញកាតព្វកិច្ចនៅលើទឹកដីប្រទេសម៉ាលី ។


អស់រយៈពេលជាច្រើនខែ មកហើយដែលកូនប្រុសរូបនេះ បានទៅបំពេញកាតព្វកិច្ច នៅក្រៅប្រទេស ក្នុងនាមជាឪពុកម្នាក់ ពិតជាមានការព្រួយបារម្ភ ចំពោះកូ​ន ទោះបីជាកូនធំដឹងក្តីប៉ុណ្ណាក៏ឪពុកម្តាយ​ នៅតែបារម្ភពីកូនដដែល។


យ៉ាងណាមិញ កាលពីថ្ងៃម្សិលមិញនេះ នាយក្រឹម បានចំណាយពេលផ្ទាល់ខ្លួន ទៅទទួលកូនប្រុសរបស់ខ្លួន ដល់ព្រលានយន្តហោះ ។ ដោយក្តីស្រលាញ់ និងនឹករលឹកដល់កូនប្រុសរូបនេះ លោកក៏បានផ្តល់ស្នាមញញឹមពីចំងាយ ដើម្បីទទួលស្វាគមន៍ការត្រឡប់មកប្រទេសវិញ ដោយសុវត្ថិភាពរបស់កូនប្រុស។


អ្វីដែលកាន់តែរំភើបនោះ នាយក្រឹមគ្រាន់តែបានឃើញកូនសំលាញ់ភ្លាម លោកបានផ្តល់ភាពកក់ក្តៅ ដោយមានការអោប ថើប កូនប្រុស​ ជាហេតុធ្វើឲ្យទស្សនិកមានចិត្តរំភើបជាខ្លាំង​ជាខ្លាំង។


ទន្ទឹមនឹងនេះ លោកក៏មានបងប្អូនជាច្រើន​បានចូលរួម ត្រេកអរចំពោះការវិលត្រលប់មកវិញរបស់កូនប្រុសនាយក្រឹមផងដែរ៕