ជើងខ្លាំងឈ្មោះធី ហៅពៅ ជាអ្នកណា? ហ៊ានបើកទីតាំងហ្គេមបាញ់ត្រីលើផ្សារស្ទឹងមានជ័យថ្មី ជាន់ទី៣ ផ្គើនបញ្ជារបស់លោក ឃួង ស្រេង
ស៊ីហៀង
-

ភ្នំពេញ៖ បទបញ្ជារបស់ លោក ស្នងការ រាជធានី ភ្នំពេញ ថ្មីប្រកាសក្ដែងៗថា លុប បំបាត់ឱ្យអស់នៅ ល្បែងស៊ីសងទាំង១២ ខណ្ឌហាក់សាបដូចទឹក ទន្លេ ខណៈដែលទីតាំងហ្គេមបាញ់ត្រី នៅលើផ្សារស្ទឹងមានជ័យថ្មីជាន់ទី៣ កំពុងបើកលេងបង្អួតភ្នែកអាជ្ញាធរ យ៉ាងរលូនមិនខ្លាចញញើត សង្ស័យ តែម្ចាស់ទីតាំងត្រូវរ៉ូវគ្នាជាមួយលោកអភិបាល និង លោកអធិការខណ្ឌមានជ័យហើយមើលទៅ ។


ជាក់ស្ដែងទីតាំងល្បែងសុីសងខុសច្បាប់​ហ្គេមបាញ់ត្រី​យ៉ាងធំមួយកន្លែងកំពុងទទួលស្វាគមន៍ក្រុមក្មេងទំនើងញៀនល្បែង​ចូលលេងជាហូរ ហែរ ដែលមានទីតាំង លើផ្សារស្ទឹងមានជ័យថ្មីជាន់ទី៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ​ ។


បើតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថា ទីតាំងបនល្បែងមួយនេះគេសង្កេតឃើញក្រុមក្មេងទំនើង តែងតែមកចូលលេងយ៉ាងអាណាធិបតេយ្យតែមិនឃើញ អាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋានចុះមកទប់ស្កាត់ ឬបង្ក្រាបឡើយ។


ប្រភពដដែលបន្តថា តើឯណាទៅពាក្យថា ភូមិ ឃុំ មានសុវត្ថិភាព៩ចំណុច របស់រាជរដ្ឋាភិបាល ដែលដាក់ ឲ្យអាជ្ញាធរមានសមត្ថកិច្ច អនុវត្ថនោះ ? បើភូមិឃុំកើត មាននូវល្បែងសុីសងពេញបន្ទុកយ៉ាងនេះ ។


សូមជម្រាបថា លោក ឃួង ស្រេង បានប្រាប់ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០១៩នេះថា «ខ្ញុំបានដាក់ផែនការនេះ ឲ្យស្នងការរាជធានីភ្នំពេញ ចុះធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ការបង្ក្រាបល្បែងក្នុងរាជធានីភ្នំពេញតែម្ដង ពីព្រោះវាដូចជាគគ្រឹកគគ្រេងពេក ហើយខ្ញុំនឹងបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពលើ រឿងនេះផងដែរ»។


ជាក់ស្ដែង កាលពីម្សិលមិញ លោកអភិបាលបានបញ្ជាឲ្យអាជ្ញាធរខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងលួចបើកហ្គេម និងចាក់បាល់មួយកន្លែង គ្មានស្លាកយីហោ នៅសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ដោយឃាត់ខ្លួនអ្នកប្រចាំការប្រុសស្រី ២នាក់ ព្រមទាំងវត្ថុតាងមួយចំនួនទៀត។


កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយ ករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់ បទប ញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទ ត្រូវតែបង្ក្រាបរាល់ល្បែងសុីសង ខុសច្បាប់គ្រប់ ប្រភេទ មិនត្រូវមានការយោគយល់ឡើយ មិនតែ ប៉ុណ្ណោះនៅពេលថ្មីៗនេះទៀត ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានី ភ្នំពេញ ក៏ធ្លាប់បាន ប្ដេជ្ញា និង ដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ ឲ្យលោក អភិបាល និង លោក អធិការខណ្ឌ ទាំង១២ ត្រូវតែទប់ ស្កាត់និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទដូចគ្នាផង ដែរដើម្បីធានាឲ្យបាននូវ ភូមិ ឃុំ មានសុវត្តិភាព៩ ចំណុច ជូនប្រជាពលរដ្ឋ ។


បើយោងតាម ហ្វេសប៊ុក របស់ឧត្តមសេនីយ៍ឯក ស ថេត បានសសេរបង្ហោះកាលពីកន្លងទៅថា «ខ្ញុំបាទ ស ថេត ជាអគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ បានសង្កេតឃើញថា កន្លងទៅករណីបង្រ្កាបទូរហ្គេមបាញ់ត្រី បានធ្វើហើយ ប៉ុន្តែកើតឡើងវិញជារឿយៗ ដូច្នេះចាប់ពីថ្ងៃនេះតទៅ ខ្ញុំដាក់បទបញ្ជាគ្រប់ខណ្ឌអោយបង្រ្កាបអោយអស់ ព្រមទាំងតាមដានតើករណីនេះ នឹងកើតឡើងទៀតឬទេ? បើកើតទៀត តើនរណាជាអនុញ្ញាតអោយបើកវិញ?

ខ្ញុំសង្ឃឹមថាគ្រប់ភាគីទាំងអស់នឹងសហការជាមួយខ្ញុំ ដើម្បីលុបបំបាត់រាល់បទល្មើស បញ្ហាគ្រឿងញៀន បញ្ហាឆក់ប្លន់ និងក្មេងទំនើងដែលកើតចេញពីកន្លែងដែលមានហ្គេមបាញ់ត្រី។ រួមគ្នាដើម្បីសន្តិសុខ និងសណ្តាប់ធ្នាប់ល្អសម្រាប់រាជធានីភ្នំពេញ!!»៕

ដោយ៖ ភត្រ្តា