ភ្ញាក់ផ្អើល ! ស្ទាវ២នាក់ ជិះម៉ូតូ លឿនស្ទុយដូចស្ទាំង ហោះស្ទុយទៅបុកសុីទែនទឹកប្រាវជាប់ម៉ូតូក្នុងសុីទែន
ស៊ីហៀង
-

ត្បូងឃ្មុំ: ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង២០នាទី យប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៧ ចំណុចមុខដីភូមិឈ្មោះ តុង ឡយ ភេទប្រុស ស្ថិតនៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ម៉ូតូបង្មានកម៉ាក យ៉ាម៉ាហាអ៊ិចហ្សាយធើ គ្មានផ្លាកលេខ បើកបរដោយ ឈ្មោះ ផល្លា ធា ភេទប្រុស អាយុ ២១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឯកភាព ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (របួសធ្ងន់ ) រួមដំណើរជាមួយឈ្មោះ ជឿន លី ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិចាន់ទូង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ (របួសស្រាល) ។

សភាពរឿងហេតុ៖ មុនពេលកើតហេតុ យុវជនទាំង ២នាក់ បានធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចខាងលើ កើតហេតុក៏បុកធុងទឹកជ័រ ពណ៌ខៀវ ទុកនៅជាយផ្លូវខាងជើង បណ្ដាលឲ្យរបួស និងបែកធុងទឹក។ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងជួយអន្តរាមគន៍ ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕