ឯកឧត្តម ពេជ្រ ស្រស់ ថា អាចារ្យធំបានលះបង់នូវភាពថ្លៃថ្នូរ របស់ខ្លួន ដើម្បីចូលរួមថែរក្សាវប្បធម៌ ខ្មែរ​និងអប់រំយុវជនខ្មែរកុំឲ្យទៅប្រើនូវ ...
ស៊ីហៀង
-

ប្រិយមិត្តប្រាកដជាបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានការ ចាប់អារម្មណ៍ជាខ្លាំង ចំពោះ ករណីដែលអាចារ្យធំ  ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននោះ។


បន្ទាប់ពីមានការជជែកវែកញែកហើយនោះ ពេលនេះក៏បានដឹងការពិតហើយថា នោះគឺជាការសម្តែងនោះទេ ក្នុងនោះក៏មានលោកចាងហ្វាង សាន្ត ប៊ុនធឿន បានចូលរួមសម្តែងផងដែរ។


ទន្ទឹមនឹងនេះ ឯកឧត្តម ពេជ្រ ស្រស់  ប្រធានគណបក្សយុវជនកម្ពុជា បានបង្ហោះសារឲ្យដឹងថា "បើសិនជាក្រឡេកទៅក្រោយបន្តិច​ គឺ ថាអាចារ្យធំត្រូវបានបងប្អូនមួយចំនួន ថ្កោលទោស​ និង​ ស្អប់ខ្ពើមយ៉ាងខ្លាំង ដោយឃើញនូវសកម្មភាពអសីលធម៌ របស់គាត់​ ក៏ប៉ុន្តែបើយើងយកបេះដូង មកមើលគាត់ច្បាស់ណាស់អស់លោក អ្នកនឹងអាណិតគាត់ជាពន់ពេក ព្រោះ ថាអាចារ្យធំបានលះបង់នូវភាពថ្លៃថ្នូរ របស់ខ្លួន ដើម្បីចូលរួមថែរក្សាវប្បធម៌ ខ្មែរ​និងអប់រំយុវជនខ្មែរកុំឲ្យទៅប្រើនូវ គ្រឿងញៀននាំឲ្យខូចអនាគត ដោយ ហេតុគ្រឿងញៀនបំផ្លាញជីវិតមនុស្ស ស្ទើតែទាំងស្រុង​ រឿងមួយទៀតដែល អាចារ្យធំចិត្តសឿងនោះ​ គឺ​ ទោះបីជា ដឹងថាឈុតក្នុងសាច់រឿងខ្លះមើលទៅ មានសភាពអសីលធម៌​ ដែលផ្ទុយនឹង ឆន្ទៈរបស់ខ្លួនក៏ដោយ​ ក៏អាចារ្យធំនៅ តែថតរឿងអប់រំនេះដដែលពីព្រោះថា រឿងនេះគឺជារឿងអប់រំដល់យុវជនខ្មែរ យើង​ កុំឲ្យលង់ប្រើគ្រឿងញៀននាំឲ្យ វិនាសដល់អនាគតយុវជនខ្មែរយើង។


ជាចុងក្រោយ​ ខ្ញុំសូមអរគុណដល់តួរ សម្តែងទាំងអស់​ ដែលបានស្ម័គ្រចិត្ត ចូលរួមសម្តែងរឿងអប់រំនេះ​ ហើយជា ពិសេស​ គឺ​ ខ្ញុំសូមអរគុណដល់លោក ចាងហ្វាង​ សាន​ ប៊ុនធឿន​ អាចារ្យធំ និងបង​ ​ៗ សមត្ថកិច្ច​ ដែលបានរួមគ្នា ផលិតខ្សែ​ វីឌីអូ​ អប់រំនេះបានយ៉ាងល្អ ទុកជាប្រយោជន៍សង្គមជាតិខ្មែរយើង។ពេជ្រ​ ស្រស់​ 20/05/2019"។



ប្រភព៖ Pich Sros