សូមចូលរួមរំលែកទុក្ខផង...នៅមុននេះបន្តិច លោកស្រី ឡឹង គីមលី នាយិកានៃសាលាអន្តរជាតិ អាយ អ៉ី អ៊ែល បានទទួលមរណភាព ដោយរោគាពាធ...
-

ហ្វេសប៊ុក៖​ នៅមុននេះបន្តិច នៅលើគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Asikin Idris បានបង្ហោះសារយ៉ាងក្រៀមក្រំ ដំណឹងមរណភាពរបស់លោក ស្រី ឡឹង គីមលី នាយិកានៃសាលាអន្តរជាតិ អាយ អ៉ី អ៊ែល ដោយរោគាពាធ ក្នុងវ័យ៥៧ឆ្នាំ នៅវេលាម៉ោង៥និង៤៤នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។


ម្ចាស់គណនីហ្វេសប៊ុក បានរៀបរាប់យ៉ាងដូច្នេះថា "មុននេះបន្តិចខ្ញុំបានទទួលដំណឹងដ៏រន្ធត់ក្រៀមក្រំរកទីបំផុតគ្មាន ដែលលោកស្រី ឡឹង គីមលី នាយិកានៃសាលាអន្តរជាតិ អាយ អ៉ី អ៊ែល សាលាអតីតវិទ្យាល័យនៃខ្ញុំ ដែលអ៊ំស្រីបានទទួលមរណភាពដោយរោគាពាធ ក្នុងវ័យ៥៧ឆ្នាំ នៅវេលាម៉ោង៥:៤៤នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។ 


សពត្រូវបានតម្កល់នៅគេហដ្ឋានរបស់អ៊ំស្រី(បុរីប៉េងហួត ផ្លូវម៉ុងឫទ្ធី) ខ្ញុំបាទ លីម អាស៊ីគីន តំណាងសិស្សថ្នាក់ទី១២ ជំនាន់ទី៦ទាំងអស់ នៃសាលាអន្តរជាតិIEL (២០១៥-២០១៦) សូមចូលរួមរំលែកទុក្ខដ៏មហាក្រៀមក្រំ សោកសង្រេងនេះដោយក្ដីគោរពសោកស្ដាយជាទីបំផុត។ សូមអតីតសិស្ស និងសិស្សនៃសាលាអន្តរជាតិIEL ទាំងអស់មេត្តាជ្រាបជាពត៌មាន សូមអរគុណ???????????????????? R.I.P????Can’t Believe???

#Be_Strong_na . Molida Tin"។


ប្រភព៖ Asikin Idris