ផ្ទុះការិះគន់មួយប្រទេស រឿង អាចារ្យធំ បែកស្លុយ និងត្រូវលោកប៉ូលិស សាន្ត ប៊ុនធឿនចាប់ ដោយសារប្រើប្រាស់គ្រឿងញៀន ពេលនេះអាចារ្យធំ ចេញមុខបកស្រាយយ៉ាងច្បាស់ថា​....
ស៊ីហៀង
-

យោងទៅតាមគណនីហ្វេសប៊ុករបស់ លោក អាចារ្យធំ នគររាជ បានធ្វើការលើកឡើងនៅលើគណនីរបស់លោកថា "ខ្ញុំបាទ អាចារ្យធំ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តមស្នងការខេត្តសៀមរាប ទិត្យ ណារ៉ុង ព្រមទាំងកងកម្លាំងខេត្ត ដែលបានចេញគោលការឯកភាព និងជួយសម្របសម្រួលយ៉ាងកក់ក្ដៅ ដល់សកម្មភាពថត វីឌីអូអប់រំ អំពីបញ្ហាគ្រឿងញៀន នៅខេត្តសៀមរាប កាលពី យប់ថ្ងៃទី ១៩ ខែ ឧសភា ២០១៩ ដែលដឹកនាំដោយ ឯកឧត្តម ពេជ្រ ស្រស់ (ឧត្តមក្រុមប្រឹក្សា ពិគ្រោះយោបល) ក្នុងគោលបំណង ដើម្បីអប់រំ ផ្សព្វផ្សាយ ពីផលអវិជ្ជមាននៃគ្រឿងញៀនចំពោះ យុវជន និង សង្គមជាតិ។

សូមបញ្ជាក់៖ សូមបងប្អូនជនរួមជាតិ មេត្តាកុំយល់ច្រឡំចំពោះការបែកធ្លាយព័ត៌មាន តាមរយៈ សារព័ត៌មានខ្វះវិជ្ជាជីវៈ មួយចំនួន ក៏ដូចជាការផ្សព្វផ្សាយនានាលើបណ្ដាញសង្គម ក្នុងរូបភាពមិនពិត។ក្រុងសៀមរាប, ថ្ងៃទី២០ ឧសភា ២០១៩