អាណិតណាស់...ព្រោះតែក្រ គ្មានប្រាក់យកម្តាយមកពេទ្យ ក្មេងស្រីម្នាក់ ​សុខចិត្តសុំគេជិះ មកដល់ពេទ្យ ក៏ផុតដង្ហើមទៅហើយ ពេលនេះគ្មានប្រាក់ដឹកសពម្តាយ និងទិញមឈូសដាក់សពម្តាយទេ....
ស៊ីហៀង
-

ហ្វេសប៊ុក៖ បើយោងតាមគណនីហ្វេសប៊ុករបស់ប្អូនប្រុស តាំង គឹមឡេង បានបង្ហោះសារ ថា ខ្ញុំមិនដឹងជួយប្អូនទាន់អត់ទេមានតែបង្ហោះសិន។


អាសូរប្អូនស្រីណាស់ម្តាយឈឺធ្ងន់គ្មានប្រាក់យកម្តាយមកពេទ្យ សុខចិត្តសុំគេជិះ ត្រូវគេយកមកទុកនៅមុនមន្ទីពេទ្យ តែមានបងប្អូននឹងពូម៉ូតូឌុបជួយយកមកមន្ទីពេទ្យបន្ត តែពេលមកដល់មន្ទីពេទ្យគាត់ត្រូវបានស្លាប់ គ្រួសាររបស់គាត់ជាជនក្រក្រីឈ្មោះ វិន អាយុ35 ជាម្តាយ កូនឈ្មោះណាវី អាយុ13 ជាកូនរបស់សព មានបងប្អូនបងនាក់ ជាគ្រួសារក្រក្រី រស់នៅ ភូមិ ដីក្រហម ស្រុកវាលវែង ខេត្តពោធិសាត់​ ពេលនេះមិនមានថវិកាដឹកសពម្តាយទៅវិញដោយឡានកំណត់៦០មុឺនរៀល​ ហេីយនៅរកម្ឈូសដាក់សពម្តាយទៀត។

ABA ខ្ញុំផ្ទាល់​ 000238938

លេខខ្ញុំ​070660088

បញ្ជាក់ខ្ញុំបាទទទួលតែថ្លៃដឹកនិងមញ្ឈូសទេ"។


ក្រោយពីបានឃើញសារ បង្ហោះហើយ​ ធ្វើឲ្យមហាជន​ មានការខ្លោចចិត្តជាខ្លាំង ពេលទទួលបានដំណឹងមួយនេះ។


ប្រភព៖ តាំង គីមឡេង