ជួយស៊ែរឲ្យប្អូនស្រីបានដឹងផង...ក្រុមហ៊ុន Goldenware Computer ប្រកាសជួយប្អូនស្រី រឹម ស្រីនិច ដែលជាសិស្សពូកែថ្នាក់ជាតិ រហូតដល់បញ្ចប់ថ្នាក់ មហាវិទ្យាល័យ រួមនឹង...
ស៊ីហៀង
-

កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ មានក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Goldenware Computer បានបង្ហោះសារដ៏រំភើបមួយ ដោយនៅក្នុងនោះ ម្ចាស់គណនីរូបនេះបានរៀបរាប់ថា ៖ដំណឹងល្អជួយ Share បន្ទាន់!!..


Goldenware Computer ប្រកាសជួយប្អូនស្រីកំសត់អោយផុតពីការលំបាករហូតបញ្ចប់ថ្នាក់មហាវិទ្យាល័យនៅភ្នំពេញ ជាមួយនឹងសំណាងទាំង 3 រួមមាន ៖


1-ផ្តល់អាហារូបករណ៍ 100% ថ្នាក់មហាវិទ្យាល័យនៅភ្នំពេញ

2-ផ្តល់បទពិសោធន៍ការងារល្អ និងប្រាក់បៀវត្សតាមជំនាញជាមួយក្រុមហ៊ុន Goldenware Computer

3-មានកន្លែងស្នាក់នៅដោយឥតគិតថ្លៃ


សង្ឃឹមថាដំណឹងល្អនេះ នឹងដឹងដល់ប្អូនស្រីក្នុងពេលឆាប់ៗ និងធ្វើការទាក់ទងមកក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ 010 456 752 / 077 96 98 99 ?Goldenware Computerលើសពីក្រុមហ៊ុនធម្មតា"។


គួរបញ្ជាក់ផងដែរថា ប្អូនស្រីមានឈ្មោះថា  រឹម ស្រីនិច សិស្សថ្នាក់ទី១២B នៃវិទ្យាល័យមង្គលបូរី ដែលបានប្រឡងជាប់ សិស្សពូកែផ្នែក ភាសាខ្មែរថ្នាក់ជាតិ ចំណាត់ថ្នាក់លេខ៤តាមលទ្ធភាពដែលសាលាអាចធ្វើទៅបាន. . . ។ 


បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sideth Duong បានរៀបរាប់ថា "នេះគឺជាសិស្សនៃវិទ្យាល័យមង្គលបូរីថ្នាក់ទី១២B ដែលបានប្រឡងជាប់សិស្សពូកែថ្នាក់ជាតិផ្នែកអក្សរសិល្ប៍ តំណាងខេត្តបន្ទាយមានជ័យតែម្នាក់គត់ ដោយបានចំណាត់ថ្នាក់លេខ ៤។ គ្រួសារនាងក្រីក្រ ដោយឪពុកជាកម្មករ ម្តាយសុីឈ្នួលបោកខោអាវឲ្យគេ។ ទោះជាយ៉ាងនេះក៏ដោយ ក៏ប្អូនមិនបណ្តែតបណ្តោយខ្លួនតាមស្ថានភាពគ្រួសារឡើយ ផ្ទុយទៅវិញប្អូនបានប្រឹងប្រែងរៀនសូត្រ រហូតមានលទ្ធផលដូចថ្ងៃនេះ។ ដូច្នេះសូមអំពាវនាវបងប្អូនដែលមានធនធាន មេត្តាជួយដល់នាងតាមលទ្ធភាពផង។


ប្រភព៖​ Goldenware Computer