រថយន្ដ Lexus RX 450h ដ៏ថ្មីសន្លាង១គ្រឿង របស់កញ្ញា ម៉ូលីកា ជូនចំពោះមនុស្សមួយចំនួន ដែលមើលងាយនាងថា អ្នកលក់ជើងមាន់តាមអនឡាញ ជាមុខរបរតូចតាច គឺមុជមិនជ្រៅទៅមិនឆ្ងាយ!
អតីតតារាចម្រៀងស្រី មុខឃ្យូត ប៉ោងៗ របស់ផលិតកម្ម Rock កញ្ញា ម៉ូលីកា ក្រោយពីបាត់មុខក្នុងវិស័យសិល្បះ ជាច្រើនឆ្នាំ។ ដែលរងការឈឺចាប់ នឹងការមើលងាយរបស់មនុស្សមួយចំនួន ខណ:ដែលលេចមុខនាងលក់ជើងមាន់តាមអនឡាញ កន្លងមក។ កញ្ញា ម៉ូលីកា បានធ្វើឲ្យមនុស្សមួយចំនួន ដែលមើលងាយនាង មានស្រឡាំងកាំងគ្រប់គ្នា ក្រោយឃើញ ម៉ូលីកា ទើបទិញ រថយន្ដ Lexus RX 450h ពណ៌ស ដ៏ថ្មីសន្លាង១គ្រឿង ក្នុងតម្លៃ៧ម៉ឺនដុល្លារ។

រថយន្តស៊េរីទំនើបនេះ ម៉ូលីកា បានបញ្ជាក់ថា នាងទិញរថយន្តខាងលើនេះ ទុកជាកាដូសម្រាប់ខ្លួនឯង ក្រោយពីតស៊ូលំបាកលំបិនជាមួយមុខរបរមួយ គឺធ្វើជាអ្នកលក់ជើងមាន់តាមអនឡាញ ដែលត្រូវគេតិះដៀលថា ជាមុខរបរតូចតាច គឺមុជមិនជ្រៅទៅមិនឆ្ងាយ ប៉ុន្តែទីបំផុតនាងអាចធ្វើបាន ៕






ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។